ភ្នំពេញ៖  ជឿជាក់ថា ពុកម៉ែបងប្អូនស្ទើរតែទូទាំងប្រទេសកម្ពុជា ប្រាកដជាស្គាល់ច្បាស់ពី កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលលោកមាន វ័យកាន់តែទៅមុខទៅហើយ ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។  

មិនតែប៉ុណ្ណោះ លោកមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ និងរូបរាងសង្ហារបស់លោក ប៉ុណ្ណោះទេ តែតារាចាស់វស្សារូបនេះថែមទាំងធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ តាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះដាច់ថែមទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកស្ដែង ដូចពេលថ្មីៗនេះ លោកបានបង្ហាញសកម្មភាពមួយ ដែលធ្វើឲ្យអ្នកគាំទ្រស្ញើច និងលួចច្រណែនមិនស្ទើរ ទៅលើភរិយារបស់លោកដែលបានស្វាមីល្អកម្ររកបានបែបនេះ។ ដោយក្នុងនោះ លោក ព្រាប សុវត្ថិ បានចូលចង្រ្កានធ្វើម្ហូបឲ្យភរិយានិងកូនៗជាទីស្រលាញ់របស់លោកដោយផ្ទាល់ដៃ នេះសរបញ្ជាក់ពីការការស្រលាញ់ ចេះជួយមិនប្រកាន់ការងារស្រីប្រុស បើទោះបីជាលោករវល់ក៏នៅតែឆ្លៀតធ្វើរឿងបែបនេះ ដើម្បីផ្តល់ក្តីសុខមួយកម្រិតទៀតក្នុងគ្រួសាររបស់ លោក ៕  

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ភរិយា និង កូនប្រុស
@preapsovath77

ថ្ងៃនេះអាយដលធ្វើម្ហូបអោយញុំ🙏🏻❤️

♬ original sound - Preap Sovath
វីដេអូ ព្រាប សុវត្ថិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ