រាជធានីភ្នំពេញ៖ យោងតាមរូបភាព និងសម្លេង (Video Conference) នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេ និងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ បើទោះបីជាកាលពីពេលកន្លងទៅមានការបើកដំណើរការសេដ្ឋកិច្ចវិញក៏ដោយ។
សូមរំលឹកផងដែលថា កាលពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងការថ្លែងមានប្រសាសន៍នៅក្នងសន្និសីទ្នសារព័ត៌មាន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកម្សាន្ត និងការ៉ាអូខេ គឺមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឲ្យបើកដំណើរការ តែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]