ថៃ៖ ធ្លាប់តែបានឃើញរូបភាព បង្ហាញពីជ្រុងតូចមួយ នៅក្នុងផ្ទះរបស់ ប្ដីប្រពន្ធតារាប្រុសស្រី លោក Cee Siwat និង Amy ដែលអ្នកទាំងពីរ បានបង្ហាញនៅលើបណ្ដាញសង្គម ប៉ុន្តែ ថ្មីៗនេះ អ្នកទាំងពីរក៏បានបើកបង្ហាញយ៉ាងពេញទំហឹង ឲ្យហ្វេនជាច្រើន បានទស្សនាពីទិដ្ឋភាពក្នុងផ្ទះទាំងមូល និងត្រូវគេដឹងថា ផ្ទះរបស់អ្នកទាំងពីរ មានតម្លៃរហូតដល់ ៣០ លានបាត (ប្រហែលជាង ៨០ ម៉ឺនដុល្លារ)។
ជាមួយគ្នានេះដែរ ទិដ្ឋភាពខាងក្រៅផ្ទះរបស់ តារាប្រុសស្រីមួយគូនេះ គឺពិតជាមានភាពស្រស់ស្រាយ លម្អដោយសួនច្បារយ៉ាងត្រជាក់ភ្នែក និង មានអាងចិញ្ចឹមត្រី ថែមទៀត។ ជាពិសេស លោក Cee Siwat ក៏បានបង្ហាញពីទីកន្លែងសំណព្វចិត្តរបស់ខ្លួន គឺជាបន្ទប់ជប់លៀង ដែលអាចមើលទៅខាងក្រៅ ឃើញអាងហែលទឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បន្ទប់ជប់លៀងនៅក្នុងផ្ទះរបស់អ្នកទាំងពីរ ពិតជាបានតុបតែងយ៉ាងស្រស់ស្អាត មានគ្រឿងសង្ហារឹម សាឡុងដែលធ្វើឱ្យស្រួលខ្លួន ព្រោះវាអាចទាញចេញ ដើម្បីក្លាយជាគ្រែគេងបានដែរ។ សម្រាប់តារាស្រី Amy វិញ នាងក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងចូលចិត្តផ្ទាល់ខ្លួន ទៅលើទីកន្លែងផ្ទះបាយ ដែលមានការរៀបចំយ៉ាងល្អ មិនចាញ់ជ្រុងៗផ្សេងៗ នៅក្នុងផ្ទះរបស់នាង ឡើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]