ក្រុមហ៊ុនឱសថដ៏ធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Merck & Co នឹងផ្ដល់អាជ្ញាប័ណ្ណដល់អ្នកផលិតថ្នាំទូទាំងពិភពលោក ដើម្បីផលិតថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ-១៩នៅលើមនុស្សពេញវ័យ ដែលថ្នាំនេះមានឈ្មោះថា Molnupiravir។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្នាំគ្រាប់ Molnupiravir បានបង្ហាញប្រសិទ្ធភាពក្នុងការព្យាបាលជំងឺឆ្លងផ្លូវដង្ហើមសាហាវនេះ ហើយកិច្ចព្រមព្រៀងផ្ដល់អាជ្ញាប័ណ្ណដល់ការផលិតថ្នាំនេះអាចជួយមនុស្សរាប់លាននាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានសិទ្ធិប្រើប្រាស់ថ្នាំ។ ក្រុមហ៊ុន Merck បានប្រកាសនៅដើមខែតុលានេះថា ការសិក្សាថ្មីៗអំពីថ្នាំ Molnupiravir បានកាត់បន្ថយចំនួនអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យ និងភាគរយនៃការស្លាប់ដោយសារ ជំងឺកូវីដ-១៩ បានចុះពាក់កណ្ដាលឯណោះ។
“កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតការប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងកូវីដ-១៩ Molnupiravir ឲ្យបានទូលំទូលាយ នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន ១០៥ ប្រទេស បន្ទាប់ពីមានការអនុម័តបទបញ្ញត្តិសមស្រប។” នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Merck និង Medicine Patent Pool នៃអង្គការសហប្រជាជាតិ។
នៅក្រោមកិច្ចព្រមព្រៀងផ្ដល់សិទ្ធិនេះ ក្រុមហ៊ុន Merck និង Ridgeback មិនទទួលបានកម្រៃពីការផ្ដល់សិទ្ធិឲ្យប្រទេសផ្សេងផលិតថ្នាំគ្រាប់ Molnupiravir ទេ ដរាបណាជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកជាវិបត្តិសកលដោយអង្គការសុខភាពពិភពលោក។
គួរបញ្ជាក់ផងដែរថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ Molnupiravir ដែលកំពុងរង់ចាំការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមរិកនេះ ត្រូវបានបង្កើតឡើតដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Emory នៃរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលមានសមត្ថភាពទប់ស្កាត់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាត់បន្ថយហានិភ័យស្លាប់ និងការពារការបំប្លែងខ្លួនថ្មីរបស់វីរុសកូវីដ-១៩។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]