ភ្នំពេញ ៖ ខូហ្វី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេល្បីៗពីសហគមអ៊ឺរ៉ុបមកទីផ្សារប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះទើបទទួលបានការវាយតម្លៃជាប់ជាស្ថាពរលើគុណភាព អនាម័យផលិតផលកាហ្វេនិងសង្វាក់ផលិតកម្មលីងរបស់ខ្លួនដែលស្របតាមបទដ្ធានអន្តរជាតិ GHPs និង HACCP។
តាមការបញ្ជាក់របស់លោក Pataiy Suphanpasat នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន SGS ប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនខូហ្វី និងសហគ្រាសលីងកាហ្វេខូហ្វីគឺជាក្រុមហ៊ុនផលិតកាហ្វេទីមួយនៅប្រទេសកម្ពុជាដែលអនុវត្តតាមបទដ្ធានចំណីអាហារអន្តរជាតិរហូតទទួលបានការវាតម្លៃជាប់ហើយទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs និង HACCP ពីស្ថាប័នSGS ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារអោយស្របទៅតាមស្តងដារអនាម័យពិភភលោក។ លោកបន្តទៀតថាការទទួលស្គាល់នេះ ធ្វើឲ្យអ្នកពិសារកាហ្វេកាន់តែមានទំនុកខ្លាំងទៅលើផលិតផលគ្រាប់កាហ្វេរបស់ក្រុមហ៊ុនខូហ្វី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាជោគជ័យនិងជាមោទកភាពថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនខូហ្វីដែលផលិតផលទាំង៤គឺ អរុណ សាយ័ណ្ណ សាគរ និង គិរី ក៍ដូចជាសហគ្រាសលីងកាហ្វេរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ជាអន្តជាតិពីស្ថាប័នចំណីអាហារពិភពលោក GHPs និង HACCP ដែលនេះជាការផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អតិថិជននិងអ្នកនិយមញាំកាហ្វេទាំងអស់កាន់មានទំនុកចិត្តក្នុងការទទួលទានកាហ្វេដែលមានគុណភាពខ្ពស់និងសុវត្ថភាព។
លោកម៉ម មករា ប្រធានផ្នែកផលិតបានលើកឡើងថា
គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុន ខូហ្វី បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដែលបាននាំចូលនិងផ្តត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេម៉ាកល្បីៗពីសហគមអ៉ឺរ៉ុបមកកាន់ទីផ្សារនៃប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនធំនិងឈានមុខគេក្នុងវិស័យកាហ្វេ។ បច្ចុបន្នក្រុមហ៊ុន បានពង្រីកសាខាចំនួន៣ខេត្តគឺ សៀមរាប បាត់ដំបង និងខេត្តព្រះស៊ីហនុ និងបន្តពង្រីកបន្ថែមទៀតក្នុងឆ្នាំ២០២២ខាងមុខ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ខូហ្វីតាមរយៈ
069 666 999 / 077 777 970
[email protected] www.kofi.com.kh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]