កម្ពុជា៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមរបាយការណ៍ស្ទង់មតិរបស់មគ្គុទេសទេសចរណ៍នៃគេហទំព័រ Touropia បានបង្ហាញចំណាត់ថ្នាក់កំពូលទាំង១០ ដោយប្រាសាទអង្គរស្ថិតនៅក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា គឺជាគោលដៅធ្វើឡើងមុនគេក្នុងចំណោម ទីតាំងល្អបំផុត ចំនួន ២៩កន្លែង ដើម្បីទៅទស្សនាក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
យ៉ាងណាមិញ ដូចដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានជ្រាបរួចមកហើយថា ប្រាសាទអង្គរវត្តមិនត្រឹមតែជាបុរាណដ្ឋានដែលស្ថិតនៅក្នុងស្មារតីនៃសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិតែប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទដ៏មហស្ចារ្យ និងដ៏មហិមារបស់កម្ពុជាមួយនេះ ក៏បានឆ្លុះបញ្ចាំងពីគំនិតស្ថាបត្យកម្ម និងភាពបុិនប្រសប់យ៉ាងជំនាញទាក់ទងទៅនឹងនគរូបនីយកម្មរបស់ដូនតាខ្មែរកាលពីជំនាន់នោះផងដែរ។
សូមរំលឹកផងដែលថា ប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរូបីនៃមនុស្សជាតិ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក និងបានដើរតួនាទីយ៉ាងសំខាន់ជាបុរាណដ្ឋានប្រវត្តិសាស្រ្ត និងជាទិសដៅស្រូបទាញទេសចរណ៍ឲ្យចូលមកទស្សនាប្រទេសកម្ពុជាថែមទៀតផង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]