ភ្នំពេញ៖ ជាការពិត តារាចម្រៀងស្រីកញ្ញា ណុប មុន្នីសោម៉ាតាក់ម៉ា តាំងពីប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមក នាងក៏បានធ្វើឲ្យមហាជនស្គាល់និងពេញចិត្តហើយសរសើរនាងថា ជាតារាស្រីដែលមានទាំងសមត្ថភាពច្រៀង ការដឹកនាំសម្ដែងរឿង​ ពិសេសគឺអត្តចរិតស្លូតបូត សុភាពរម្យទមរបស់នាងផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា ពេលកន្លងមក តារាស្រីរូបនេះមិនសូវជាលេងខ្លួនស៊ិចស៊ី ឬចេញបទច្រៀងរាំញាក់កន្រ្តាក់អារម្មណ៍ដូចតារាស្រីដទៃនោះឡើយ ពោលគឺភាគច្រើន នាងចេញតែប្រភេទបទស្លូធម្មតាៗ ដែលស៊ីនឹងអត្តចរិតរបស់នាងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបាត់មុខពីសិល្បៈជាយូរ មួយរយៈក្រោយនេះ តាក់ម៉ា ក៏ចាប់ផ្ដើមត្រលប់មកវិញ ហើយស្រាប់តែផ្លាស់ប្ដូរការធ្វើខ្លួនច្រើន។ ដោយនាងបានព្យាយាមលេងស្ទីលតែងខ្លួនបញ្ចេញសាច់ជាងមុន ហើយពេលចូលរួមកម្មវិធីនានា នាងផាត់មុខបែបស៊ិចស៊ីៗ ប៉ុន្តែក្នុងរូបភាពទាំងនោះ មហាជនក៏ដូចជាអ្នកគាំទ្រ នៅតែមើលឃើញថា នាងនៅតែស្រស់ស្អាតបែបនារីសុភាពៗដដែល។ ព្រោះទម្រង់មុខតារាស្រីរូបនេះ មានខ្សែភ្នែកស្រទន់ ស្នាមញញឹមក៏ស្រស់ ទើបមើលទៅចូលភ្នែកអ្នកគាំទ្រឲ្យពេញចិត្តនិងសរសើរពីនាងជាហូរហែ៕

សូមទស្សនារូបភាពខាងក្រោម៖

តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តាក់ ម៉ា