ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយឈានមុខគេនៅកម្ពុជា បានបោះជំហានអភិវឌ្ឍខ្លួន​កាន់តែរីកចម្រើន និង​ផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយបានក្លាយខ្លួនជាសមាជិករបស់ក្រុមហ៊ុន UnionPay International និងជាស្ថាប័នហិរញ្ញវត្ថុដំបូងបំផុតក្នុងចំណោមសមាជិកផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការដាក់បម្រើ សេវាកម្មផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ ការផ្ទេរប្រាក់ទៅកាត UnionPay​ ជាមួយថ្លៃសេវាពិសេស​បំផុតត្រឹមតែ១ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការសម្រាប់ការវេរពីចេញ AMK Mobile App នៅបណ្តាទីផ្សារ និងប្រទេសចំនួន ១២ ដូចជា វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ថៃ ឥណ្តូនេស៊ី សិង្ហបុរី ចិន ហុងកុង ម៉ាកាវ ឡាវ និង កម្ពុជា។ ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផលចំណេញលើសលប់ ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកដែលមានតម្រូវការវេរលុយទៅបណ្តាទីផ្សារ និងប្រទេសខាងលើនេះ ចាប់ពីថ្ងៃនេះរហូតដល់ចុងឆ្នាំ២០២១ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសហការនេះនឹងជាការជម្រុញបន្ថែមនូវបទពិសោធន៍​ធនាគារទំនើបទាន់សម័យ​ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ AMK Mobile វេរលុយក្នុង និងទៅក្រៅប្រទេសបានយ៉ាងឆាប់រហ័ស ងាយស្រួល សុវត្ថិភាព និងសន្សំសំចៃ តាមរយៈក្រុមហ៊ុន UnionPay International ដែលជាក្រុមហ៊ុន​លំដាប់​ពិភពលោក​​ដែលមានបណ្តាញកាតធំជាងគេបំផុត។ ដើម្បីជាការអបអរសាទរការក្លាយខ្លួនជាសមាជិក និងចាប់ដៃគូរបស់ស្ថាប័នទាំងពីរនេះ យើងក៏មានការផ្តល់ជូនដ៏អស្ចារ្យគឺ សេវាត្រឹមតែ១ដុល្លារប៉ុណ្ណោះសម្រាប់ការវេរទៅកាន់ទីផ្សារ និងប្រទេសទាំង១២ខាងលើ ដែលវានឹងផ្តល់នូវផលចំណេញយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា អាចវេរលុយទៅកាន់ដៃគូរកស៊ី សាច់ញាតិបងប្អូន និងមិត្តភត្តិដែលកំពុងរស់នៅតាមបណ្តាប្រទេសខាងលើភ្លាមៗ និងប្រកបដោយសុវត្ថិភាព។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា៖

ប្រសាសន៍របស់លោក គា បូរាណ
វីដេអូ

ដើរស្របតាមទស្សនៈវិស័យប្រទេសក្នុងវិស័យហិរញ្ញវត្ថុ ​និងសន្ទុះកើនឡើងនៃការកាត់បន្ថយការចរាចរណ៍ជាសាច់ប្រាក់សុទ្ធ យើងពិតជាមា​នសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាដៃគូរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលនាំមុខគេក្នុងប្រទេសដូចជា អេ អឹម ខេ។ យើងរំពឹងទុកថា​ កិច្ចសហការនេះនឹងផ្តល់ជូនអតិថិជន អេ អឹម ខេ និង​អ្នកប្រើប្រាស់កាត UnionPay នូវសេវាកម្មវេរលុយក្នុង និងឆ្លងប្រទេស លឿនរហ័ស សន្សំសំចៃ និងសុវត្ថិភាពខ្ពស់ ជាមួយបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយជាសាកលរបស់ UnionPay។​ យើងទន្ទឹងរង់ចាំបន្តកិច្ចសហការជាមួយ អេ អឹម ខេ ដើម្បីនំាមកជូននូវសេវាទូទាត់បែបឌីជីថលដែលនាំមុខគេ សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ នេះជាការលើកឡើងរបស់កញ្ញា លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិ UnionPay International នៅក្នុងប្រទេសកម្ពុជា។

ដើម្បីអាចផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ1$ ទៅកាន់ទីផ្សារ និងប្រទេសទាំង១២នេះ អតិថិជនគ្រាន់តែដោនឡូត និង ចុះឈ្មោះប្រើប្រាស់កម្មវិធី AMK Mobile តាមតំណនេះ http://onelink.to/ss87zk... ឬអាចបើកគណនីដោយខ្លួនឯងបានភ្លាមៗប្រសិនបើមិនទាន់មានគណនីនៅ អេ អឹម ខេ បន្ទាប់មកចុច ប៊ូតុង វេរលុយ នៅលើកម្មវិធី​​ រួចជ្រើសរើសយកប្រតិបតិបត្តិការ “វេរទៅកាត UnionPay” និងបំពញព័ត៌មានចាំបាច់ ឬអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខ 023​ 22 02 02/1800 200 200 ដើម្បីធ្វើប្រតិបត្តិការវេរលុយរហូតដល់ ៥, ០០០ដុល្លារក្នុងមួយថ្ងៃ៕

វីដែអូ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ៖

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែ សីហា ឆ្នាំ ២០២១    អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]