កូរ៉េខាងត្បូង៖ សមាជិកក្រុមចម្រៀងនារី BLACKPINK ត្រូវ​បាន​គេ​ស្គាល់​ថា​ជា តារាស្រីមួយ ដែលត្រូវ ប្រេ៊នល្បីជាច្រើន ជ្រើសរើសជាម៉ូដែលសម្រាប់ ផ្សព្វផ្សាយផលិតផល ​ជាមួយម៉ូត​សម្លៀក​បំពាក់​ដ៏​ប្រណីត ក៏ដូចជា កាបូប និងគ្រឿងសម្អាងជាដើម។    

ហេតុដូច្នេះ ពួកគេទាំង ៤​ ត្រូវបានគេមើលឃើញថា របស់របរប្រើប្រាស់​ដែលនូវលើខ្លួនរបស់គេ សុទ្ធសឹងតែ ម៉ូតចេញចុងក្រោយ និងមានតម្លៃថ្លៃ មិនត្រឹមតែប៉ុណ្ណោះ​ ក៏មានរបស់មួយចំនួន ទោះបីជាមានលុយទិញ មិនប្រាកដថានឹងអាចក៏អត់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បង្វែរអារម្មណ៍ប្រិយមិត្ត កាបូបដែល​កាលីបមាន ៨ ម៉ូត ដែល​យើង​បានប្រទះឃើញ នៅ​លើ​សមាជិក​គ្រប់ៗគ្នា ដែលបានប្រើ ជាមួយតម្លៃមួយ ដែលគួរឲ្យភ្ញាក់ផ្អើលផងដែរ៕

ប្រភព៖ koreaboo

សូមទស្សនារូបភាពខាងក្រោម៖

១. ម៉ូត Solferino Satchel របស់ Saint Laurent

កាបូបធ្វើពីស្បែក Solferino មានត្រូវបានដឹងថាវាមានជម្រើសច្រើនពណ៌។ កាបូបមួយ​នេះ​វា​ជា​កាបូប​ធម្មតា​ជាង​គេ តែ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ដើរ​យូរ​ក្នុង​ទីក្រុង។ ការកាត់កាបូបបែបបុរាណ គឺកាន់តែស័ក្តិសមទៅនឹងរចនាបទ និងរូបរាងសាមញ្ញ។ តម្លៃចាប់ពី ២៤៩០ ដុល្លារ ឡើងទៅ អាស្រ័យលើទំហំ និងស្បែក។

Rosé

២. ម៉ូដAlma BB របស់ Louis Vuitton

កាបូប LV មួយនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១២០០ ដុល្លារ វាស្ថិតនៅតម្លៃសមរម្យជាងគេ សម្រាប់ភាពប្រណីតមួយនេះ។ វា​ផលិត​ពី​ផ្ទាំង​ស្បែក​ស្បែក​គោ ដែលរំលេចទៅនឹង ក្បាច់របស់ LV ដោយគេត្រូវបានដឹង វាងាយស្រួលក្នុងការរក្សា និងធន់នឹងការកូតផងដែរ។

Rosé

៣. កាបូបបុរាណរបស់ Dior

ទោះបី​ជា​ម៉ូដ​ចេញយូរឆ្នាំហើយក្តី តែវានូវតែពេញនិយម ការ​រហូត​ដល់​បច្ចុប្បន្ននេះ ហើយ​ការ​ប៉ាក់​ឌិនបែបនេះ គឺ​ជា​និមិត្តរូប​នៃ House of Dior។ Jisoo ផ្គូផ្គងវាជាមួយអាវយឺតចម្រុះពណ៌ ធ្វើឱ្យទាន់សម័យ និងធ្វើឱ្យនាងមើលទៅក្មេងជាងវ័យ ចំពោះតម្លៃ វាមិនមានដាក់លក់នោះទេ នាពេលបច្ចុប្បន្ន។

Jisoo

៤. កាបូប Caro របស់ Dior

មួយ​ក្នុង​ចំណោម​ខ្សែស្រឡាយ​ថ្មី​ជាង​គេ របស់ Dior គឺកាបូប Caro។ វា​មាន​ពីរ​បី​ពណ៌ ប៉ុន្តែ Jisoo បាន​ប្រើ​ពណ៌​ខ្មៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប៉ារីស។ អ្នក​អាច​ស្ពាយ​ជា​កាបូប​ស្មា ឬ​ស្ពាយចំហៀង។ វាធ្វើពីស្បែកកូនគោ ជាស្បែកទន់ល្មើយ ដែលតម្លៃរបស់វាទៅដល់ ៣៨០០ ដុល្លារ។

 Jisoo

៥. កាបូប Triomphe របស់ Celine

យើង​គិត​ថា​មួយ​នេះ​គឺ​ស្រដៀង​គ្នា​នឹង​រចនាប័ទ្ម Saint Laurent Solferino គ្រាន់តែវាមាន រូបសញ្ញា Celine ត្រូវបានកត់សម្គាល់ វាផ្តល់ឱ្យវានូវអារម្មណ៍រសជាតិនិងបុរាណជាងបើប្រៀបធៀបទៅនឹង Solferino ។ Lisa បាន​ជ្រើសរើស​ពណ៌​ដិត​ជាមួយ​នឹង​ពណ៌​ក្រហម ដោយតម្លៃកាបូប​នេះ​ត្រូវបានដាក់លក់ ២៣៥០ ដុល្លារ។

Lisa

៦. Serpenti របស់ Bvlgari

Lisa បានជ្រើសរើសទំហំធំកាន់វា ធ្វើឱ្យនាង មើលទៅមានភាព ឆើតឆាយ ជាងបើប្រៀបធៀបទៅនឹងទំហំតូច។ ម្យ៉ាងវិញទៀត គ្រឿងប្រាក់ដែលភ្លឺនៅលើចង្វាក់ខ្សែបានធ្វើឲ្យកាបូបមួយនេះ កាន់តែទាក់ទាញមួយកម្រិតទៀត។ ចំពោះតម្លៃ វាគ្មានដាក់លក់បន្តទៀតទេ ព្រោះតែវាជាផលិតផល ផលិតមានកំណត់។

Lisa

៧. កាបូបកន្រ្តក់ របស់ម៉ាក Chanel

ដឹងច្បាស់ហើយ អ្នកនឹងលង់ស្នេហ៍នឹងកាបូបនេះភ្លាមៗ នៅពេលដែលយើងឃើញវានៅលើ Jennie។ ថ្វីត្បិតតែស្បែកសគឺពិបាកថែខ្លាំងណាស់ ប៉ុន្តែវាសមទៅនឹងភាពស្រស់ស្អាតនៃកាបូបមួយនេះ។ តម្លៃ ៤៩០០ ដុល្លារឡើងទៅ ជាមួយម៉ូដកន្រ្តក់បែបនេះ គឺជាកាបូបសាកសមដ៏ល្អឥតខ្ចោះសម្រាប់យកចេញក្រៅ មិនថាសម្រាប់ហាងកាហ្វេជាមួយមិត្តភ័ក្តិ ឬដំណើរកម្សាន្តទៅកាន់ផ្សារទំនើបជាដើម។

Jennie

៨. ម៉ូដ Gabrielle ស្ពាយពីក្រោយម៉ាក Chanel 

កាបូបស្ពាយ Gabrielle បែបបុរាណមួយនេះ ពិតជាសមល្មម សាកសម ទៅនឹងរបស់របរ ដែលអ្នកប្រហែលជាត្រូវការសម្រាប់មួយថ្ងៃ។ វាមានតម្លៃចាប់ពី ៤៧០០ ដុល្លារឡើងទៅ។

Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]