ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទៅធ្វើនៅដើមឆ្នាំ២០២២។
ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់បាក់ឌុប) នឹងត្រូវលើកពេលទៅប្រឡងនៅដើមឆ្នាំ២០២២វិញ ដើម្បីអោយសិស្សថ្នាក់ទី១២ មានពេលត្រៀមបានច្រើនជាងមុន បន្ទាប់ពីក្រសួងទើបប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី និងស្របពេលកម្ពុជាប្រកាសបើកប្រទេសពេញលេញផងដែរ ។ ការបញ្ជាក់បែបនេះ ក្នុងឱកាសឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថាកន្លងមកក្រសួងអប់រំធ្លាប់បានបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព ខណៈសម័យប្រឡងចាស់ ការប្រឡងបាក់ឌុបថ្នាក់ជាតិក្រសួងធ្លាប់បានកំណត់យក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នោះ៕
ប្រភព៖ BTV
សូមចូលទស្សនរូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]