រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមហាជនប្រាកដជា នៅចាំ ក្មេងស្រីរស់នៅមណ្ឌលគិរី យ៉ុង ស្រីនីត ដែលត្រូវធ្លាប់ បានផ្អើលលើបណ្តាញសង្គម ថាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ជាកូនច្បង ហើយគ្រួសារ មានជីវភាពមិនសូវធូធារ។

ជាមួយគ្នានេះ បន្ទាប់ពីផ្អើល ផ្ទុះការចាប់អារម្មណ៍លើសម្រស់សើចស្រស់បែបនេះហើយ ទើបធ្វើឲ្យ បងប្អូនខ្មែរជាច្រើន បានជួយឧបត្ថម្ភថវិកាតិចតួចដល់ក្មេងស្រីរូបនេះ លើសពីនេះទៅទៀត ក៏នៅមានគេឯងមួយចំនួន ហៅរូបនាងទៅថតស្ពតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីកាន់តែពិសេស ដូចរើសបានពេជ្រនោះគឺ ក្មេងស្រី យ៉ុង ស្រីនីត ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន យកធ្វើជាកូនធម៌ និងទំនុកបម្រុងស្ទើរតែទាំងស្រុង ជាងនេះទៅទៀត ថ្មីៗនេះ លោកឧកញ៉ា បានផ្តល់ការងារចិញ្ចឹមជីវិតជា អ្នកលក់កាហ្វេឲ្យ ក្មេងស្រីរូបនេះទៀត។

ជាក់ស្តែង មួយរយៈចុងក្រោយនេះ ស្រីនីត ត្រូវគេឯងសម្លឹងឃើញ សម្រស់ប្រែប្រួលខ្លាំង ខុសឆ្ងាយជាង កាលពីទើបនឹងល្បី ដោយពេលនេះ រូបនាងមានទឹកមុខស្រស់ស្រាយ និងពណ៌សម្បុរសចាប់ផ្តើមសជ្រះជាងមុនឆ្ងាយ រីឯជីវភាពវិញ មើលទៅហាក់ធូធារ មិនដូចពីមុនទៀតឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ស្រីនីត ពីមុន
ស្រីនីត ពីមុន
ស្រីនីត
ស្រីនីត
ស្រីនីត
ស្រីនីត
ស្រីនីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]