កំពង់ស្ពឺ៖ ទឹកធ្លាក់អូរគគីរ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរណ៍គ្រប់ទិសទីមិនថាត្រឹមតែនៅក្នុងស្រុកនោះទេ សូម្បីជនបរទេសក៏ពេញនឹងសម្រស់ទឹកធ្លាក់ធម្មជាតិនេះ យ៉ាងពេញទំហឹងផងដែរ។
ដោយឡែក ទឹកធ្លាក់ធម្មជាតិអូរគគីរនេះ មានសម្រស់ស្អាតគួរជាទីគយគន់ ដោយទឹកធម្មជាតិថ្លាឈ្លេង ត្រជាក់ល្ហឹមធ្លាក់មកដណ្តប់លើថ្មជ្រោះខ្មៅៗ និងសម្រស់ព្រៃឈើព្រឹក្សាត្រឈឹងត្រឈៃ គួរជាទីមនោរម្យ សាកស្រមៃលេងៗទៅមើល ប្រសិនជាអ្នកបានទៅលេងកម្សាន្តមិនដឹងមានសេចក្តីខ្លាំងប៉ុណ្ណាទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះទីតាំង ទឹកធ្លាក់អូរគគីរ ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចំងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះពីទីសក្ការៈ បូជាលោកយាយម៉ៅនៃតំបន់ពេជ្រនិល ឬប្រសិនបើលោកអ្នកធ្វើដំណើរចេញពីទីសក្ការៈលោកយាយម៉ៅ ឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងរយៈពេលត្រឹមតែ៥នាទីប៉ុណ្ណោះ នោះលោកអ្នកនឹងឃើញ ទឹកធ្លាក់ដ៏ស្រស់ត្រកាលបង្អួតរាងកណ្ដាលដងព្រៃ កំពង់រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ មកពីគ្រប់ទិសទី៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]