ចិន៖ នៅក្នុងវ័យ ៦២ឆ្នាំ តារាសម្ដែងប្រុស លោក Kenny Ho នៅតែមានប្រជាប្រិយភាព និងការគាំទ្រពីមហាជនជាច្រើន ជាពិសេស រូបលោកបានធ្វើឲ្យហ្វេនៗកាន់តែមានការពេញចិត្ត ទៅលើការថែរក្សាសម្រស់ រូបរាង ក្មេងជាងវ័យ និងមានសុខភាពល្អ មិនចាញ់ុក្មេងៗស្រករក្រោយនោះទេ។
ម៉្យាងវិញទៀត ដោយសារតែបែបនេះហើយ ទើបតារាប្រុសរូបនេះ ត្រូវបានទស្សនិកជនមានការចង់ដឹងឮពីរឿងរ៉ាវ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់លោក ក៏ប៉ុន្តែ តារាប្រុសរូបនេះ កម្រនិយាយអំពីរឿងស្នេហាណាស់ ហើយវាក៏បានក្លាយជា សំណួរដ៏ច្រើនពីអ្នកគាំទ្រ ផងដែរ ជាពិសេស នៅពេលដែលគេបានដឹងថា រូបលោកធ្លាប់បានសន្យាជាមួយនឹងអតីតគូស្នេហ៍ ថាបើអ្នកទាំងពីរ មានអាយុ ៦០ឆ្នាំ ហើយមិនទាន់រៀបការរៀងខ្លួនទេ ពួកគេនៅមករស់នៅជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា មកទល់នឹងពេលនV តារាប្រុសរូបនេះ មិនបានផ្តល់យោបល់អ្វីឡើយ ដោយតែងតែ រក្សារបៀបរស់នៅជាសម្ងាត់ ពេលអ្នកសារព័ត៌មានជីកសួរពីរឿងគ្រួសារ។ ប៉ុន្តែ ថ្មីៗនេះ Kenny Ho ស្រាប់តែ បានបង្ហើបប្រាប់អ្នកគាំទ្រថា រូបលោកមានកូនស្រីម្នាក់ហើយ។ ជាពិសេស កាលពីថ្ងៃទី ២ ខែវិច្ឆិកា តារាសម្ដែងរូបនេះ ថែមទាំង បានចែករំលែក រូបភាពញ៉ាំបាយនៅលើទំព័រផ្ទាល់ខ្លួនយ៉ាងរីករាយ និងទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយអ្នកគាំទ្រ។
ម៉្យាងវិញទៀត នៅក្រោមផ្នែកបញ្ចេញមតិ ក៏មាន អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានសាកសួរពីមូលហេតុ ដែលលោកមិនទាន់រៀបការនោះ ស្រាប់តែ តារាប្រុសរូបនេះ បានឆ្លើយតបថា «កូនស្រីខ្ញុំចាស់ជាងអ្នកទៅទៀត» ដែលនេះគឺជា ចម្លើយដ៏ភ្ញាក់ផ្អើល ព្រោះតែគ្រប់គ្នាគិតថា រូបលោកតែងតែរក្សាភាពនៅលីវ ផងដែរ។
ចាប់តាំងពីពេលនោះមក មនុស្សជាច្រើន ក៏បានស្មានថា Kenny Ho បានរៀបការ ដោយសម្ងាត់ ព្រមទាំងមានកូនទៀត ប៉ុន្តែមិនបានបង្ហាញជាសាធារណៈទេ។ ទន្ទឹមនឹងនេះ ក៏មានមតិសង្ស័យថា គណនីដែលបានផ្តល់ចម្លើយ គឺក្លែងក្លាយ ដែលមិនមែនជា Kenny Ho រូបពិតទេ។ ហើយចំពោះតារាប្រុសរូបនេះផ្ទាល់ នៅមិនទាន់ មានការឆ្លើយតបយ៉ាងច្បាស់លាស់ ណាមួយ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]