រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ដឹងដែរថា តារាសម្តែងប្រុស សេង មង្គល និង ពិធីការិនីសម្លេងពិរោះពិសារ ហ៊ិន ចាន់និរ័ត្ន មានភាពល្អូកល្អើនកៀកកាយគ្នាស្អិតរមួតដូចតុកកែ ដែលធ្វើឱ្យមហាជន កាន់តែច្បាស់ក្នុងចិត្តរឹតតែខ្លាំងឡើងថា ពួកគេនឹងក្លាយជាគូស្នេហ៍ពិត និងផ្លូវការ ឆាប់ៗខាងមុខនេះ។
សូមជម្រាបថា សេង មង្គល ក៏ជាតារាសម្តែងផង និងពិធីករផងដែរ ដែលធ្លាប់បង្ហាញវត្តមានរួមគ្នា ជាមួយស្រីស្អាត ហ៊ិន ចាន់នីរ័ត្ន នៅក្នុងខ្សែភាពយន្តរឿង ទាសីបេះដូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នាពេលថ្មីៗនេះ ស្រាប់តែបែកធ្លាយវីដេអូមួយ ដែលកញ្ញា ហ៊ិន ចាន់នីរ័ត្ន និង សេង មង្គល បានផ្តោះផ្តងគ្នាយ៉ាងផ្អែមល្ហែម ដែលធ្វើឱ្យហ្វេនៗមិនតិច លួចច្រណែន និង អបអរពួកគេ ប្រសិនជាអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នាមែននោះ។
ជាក់ស្តែង វីដេអូនោះ ហ៊ិន ចាន់នីរ័ត្ន ថាឱ្យឡេការពារកម្តៅថ្ងៃហ្វ្រីៗដល់ សេង មង្គល យកទៅប្រើ ពេលនោះស្រាប់តែ សេង មង្គល បោះសម្តីថា ចង់ស្អាតដូចU ស្រាប់តែស្រលាញ់meទៅ និងមិនយកលុយទេ ព្រោះមនុស្សខ្លួនស្រលាញ់៕












@ydsb2 អាយដលឡាយថ្ងៃមិញអត់បានមើល ស្ដាយណាស់អត់បានផាក់ជញ្ចាំង🤣😆😆😍❤❤🖤🤎
♬ សំឡេងដើម - ស្រីស្រស់ ហ្វេនតារា ខ្មែរ🎬
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]