ចិន៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា ទំព័រ QQ បានរាយការណ៍ថា រឿងភាគថ្មី របស់តារាស្រី Yang Mi បានចេញ Trailer និងបានទាក់ទាញចិត្តទស្សនិកជនជាច្រើន ជាពិសេស តាមរយៈរឿងមួយនេះ Yang Mi ក៏បានដើរតួ ជាក្មេងស្រីវ័យក្មេងម្នាក់ ដែលត្រូវបង្ហាញ ភាពស្លូតត្រង់ និងភាពល្ងង់ខ្លៅ របស់នារីជំទង់ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាលើកដំបូង។

តែទោះជាយ៉ាងណា តារាស្រី Yang Mi ត្រូវបានគេវាយតម្លៃថា មានភាពឆ្គាំឆ្គង នៅពេលដែលនាងព្យាយាម សម្តែងភាពផ្អែមល្ហែម និងរួសរាយរាក់ទាក់ ជាពិសេស ព្រមទាំងបង្កឲ្យមាន រឿងចម្រូងចម្រាសនៅពេលដែល នាងដើរតួជានារីវ័យក្មេង ខណៈដែលខ្លួនមានវ័យជាង ៣០ ឆ្នាំទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក៏មានការចង្អុល​បង្ហាញ​ថា ការ​សម្ដែង​របស់ Yang Mi មិន​សូវ​មាន​ភាព​ប្រសើរ​ឡើង​ប៉ុន្មាន​ទេ។ តែនៅលើ Weibo ទស្សនិកជនជាច្រើន បានបញ្ចេញមតិថា ការសម្ដែងរបស់នាង អាចចាត់ទុកថាមិនអីនោះទេ នៅក្នុងឈុតសោកសៅ និងទឹកភ្នែក។ មិនត្រឹមតែប៉ុណ្ណោះ ទំព័រសារព័ត៌មានដ៏ល្បី បានបង្ហាញពី រូប​ថត​របស់នាង ដែលមានការរិះគន់​ថា ​មិនស្រស់​ស្អាត សម្លៀកបំពាក់ពណ៌ស្លេក​ ធ្វើ​ឱ្យ​សម្រស់កាន់តែធ្លាក់ចុះ ថែមទៀតផង។ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]