ភ្នំពេញ៖ លោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ត្រូវបានអញ្ជើញដោយវិទ្យាស្ថាន ខេមអេដ (CamEd Institute) ដើម្បីចែករំលែកនូវការយល់ដឹងស៊ីជម្រៅរបស់លោក លើប្រធានបទ «ឧបករណ៍និស្សន្ទនៅកម្ពុជា» ដល់និស្សិតនៃវិទ្យាស្ថាន ខេមអេដ និងអ្នកចូលរួមផ្សេងទៀត ដែលមានបំណងស្វែងយល់កាន់តែច្បាស់ពីទិដ្ឋភាព និងអត្ថប្រយោជន៍នៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។

វិទ្យាស្ថាន ខេមអេដ ដែលត្រូវបានគេស្គាល់ជាទូទៅថា CamEd Business School គឺជាវិទ្យាស្ថានដែលមានឯកទេសខ្ពស់ក្នុងការបង្រៀនជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ជាពិសេស ACCA (Association of Chartered Certified Accountants) និងមានការទទួលស្គាល់គុណភាព និងស្ដង់ដារជាលក្ខណៈអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពនៅក្នុងកម្មវិធី 

សម្រាប់វាគ្មិនកិត្ដិយសវិញ ក្រៅពីមានតួនាទីជាអភិបាលនៃក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង ក្នុងប្រទេសកម្ពុជា លោក Lawrence Kook ក៏មានមុខតំណែងសំខាន់ៗជាច្រើនទៀតក្នុងវិស័យអប់រំ និងហិរញ្ញវត្ថុនៅក្នុងប្រទេសដទៃទៀតផងដែរ។ មុខតំណែងទាំងនោះ រួមមាន៖ នាយករងនៃវិទ្យាស្ថានឥណទាន និងច្បាប់នៃសាកលវិទ្យាល័យប៉េកាំង អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវលោហធាតុមានតម្លៃអាស៊ី សហស្ថាបនិកនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ YWL ដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រ និងកិច្ចសន្យាអនាគតហុងកុង  និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន Well and Well Financial Holdings Group។

ជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ លោក Lawrence Kook តែងតែខិតខំប្រឹងប្រែងមិនសំចៃ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងទីផ្សារហិរញ្ញវត្ថុពិភពលោក រួមបញ្ចូលទាំងវត្តមាន ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ និងការថ្លែងសុន្ទរកថាសំខាន់ៗរបស់លោក នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ លោកក៏ជាវាគ្មិនដំបូងគេ និងតែម្នាកគត់ ដែលផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ក្នុងសិក្ខាសាលាស្តីពីឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា។

រូបភាពនៅក្នុងកម្មវិធី 

សម្រាប់ខ្លឹមសារនៃប្រធានបទ «ឧបករណ៍និស្សន្ទនៅកម្ពុជា» វិញ វាផ្ដោតសំខាន់លើមូលដ្ឋានគ្រឹះនៃការជួញដូរឧបករណ៍និស្សន្ទ បច្ចុប្បន្នភាពនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា សារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទចំពោះកំណើនសេដ្ឋកិច្ចជាតិ និងចំណេះជំនាញសម្រាប់ការវិនិយោគឧបករណ៍និស្សន្ទ។ ភាពជឿជាក់​ និងទំនុកចិត្តក្នុងការវិនិយោគ គឺជាចំណុចដ៏សំខាន់មួយ ព្រោះសាធារណជនតែងតែស្វែងរកដំណើរវិនិយោគក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព។ ជាពិសេសសម្រាប់សិស្សានុសិស្ស ដែលជាអនាគតរបស់ប្រទេសជាតិ ពួកគាត់ត្រូវបានបង្ហាញពីទំនាក់ទំនងរវាងវិស័យឧបករណ៍និស្សន្ទ និងការអប់រំផ្នែកហិរញ្ញវត្ថុ ឱកាសវិនិយោគ និងការបង្កើតការងារ ដែលចំណុចទាំងអស់នេះ បានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជានឹងជួយតម្រង់ទិសដៅអាជីពការងាររបស់ពួកគាត់នាពេលអនាគតផងដែរ។

រូបភាពនៅក្នុងកម្មវិធី 

លោក ​ Lawrence Kook បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក Lawrence Kook 
រូបភាពនៅក្នុងកម្មវិធី 

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង ពិតជារីករាយនឹងការអញ្ជើញរបស់វិទ្យាស្ថាន ខេមអេដ ហើយក៏សង្ឃឹមថា ខ្លឹមសារដែលត្រូវបានរៀបចំឡើង គឺជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាសម្រាប់អ្នកចូលរួមផ្សេងទៀត ក្នុងការបង្កើនចំណេះដឹងផ្នែកវិនិយោគរបស់ពួកគាត់ ដើម្បីក្លាយជាវិនិយោគិនជំនាញ៕ 

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]