ភ្នំពេញ៖ មួយរយៈកន្លងមកនេះ គឺគិតចាប់ផ្តើមពី ខែសីហា មកដល់ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងរយៈពេល ៣ខែនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញចេញនូវវត្តមានស្មាតហ្វូនរបស់ខ្លួនចំនួន៣ម៉ូឌែល នៃត្រកូល Y Series គឺមានដូចជាស្មាតហ្វូនម៉ូឌែល vivo Y21 / Y21s / Y33s ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានដាក់ឲ្យដំណើរការលក់នៅលើទីផ្សារអស់មួយរយៈកន្លងមក ចំពោះបងប្អូនរួមត្រកូលគ្នាទាំងបីនេះ បានធ្វើឲ្យមានការកក្រើក និងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនស្ទើតែគ្រប់បណ្តាខេត្ត ក្រុង ជាពិសេសមិត្តៗយុវវ័យតែម្តង។
អ្វីដែរពិសេសចំពោះស្មាតហ្វូនត្រកូល Y នៃបងប្អូនរួមជំនាន់ទាំងបីនេះ មិនត្រឹមតែទទួលការចាប់អារម្មណ៍ប៉ុណ្ណោះទេ ចំណែកឯសមិទ្ធផលនៃការលក់វិញ គឺថាទទួលបានជោគជ័យ ដោយមានអតិថិជនជាច្រើនបានមកធ្វើការជាវយកទៅប្រើប្រាស់លើសពីក្តីរំពឹង។
តើអ្វីទៅដែរធ្វើឲ្យស្មាតហ្វូនទាំងបីម៉ូឌែល ទទួលបានការចាប់អារម្មណ៍ខ្លាំងយ៉ាងនេះ?
មូលហេតុគឺដោយសារតែ សមត្ថភាពខ្លាំង បច្ចេកវិទ្យាសំបូរបែប រូបរាងស្តើងស្រាល កាមេរ៉ាភិចសែលធំ នឹងតម្លៃសមរម្យ ទាំងអស់នេះជាផ្នែកមួយដែលបានជម្រុញឲ្យស្មាតហ្វូន vivo ក្លាយជាផលិតផលឈានមុខ ដែលល្អបំផុតនៅក្នុងវិស័យស្មាតហ្វូនរបស់ខ្លួន គិតចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន។
មួយវិញទៀត សម្រាប់បងប្អូនដែរមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ស្មាតហ្វូនទាំងបីម៉ូឌែលនេះ នៅក្នុងស៊េរីណាមួយ បងប្អូនអាចធ្វើការរកជាវបាននៅគ្រប់បណ្តាលហាងលក់ទូរស័ព្ទនានា ដែលមានស្លាកសញ្ញា vivo ទូទាំងប្រទេសកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]