រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសារបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌដូនពេញ រឺម៉កម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន៧២គ្រឿង ត្រូវបានកម្លាំងជំនាញនៃរដ្ឋបាលខណ្ឌដូនពេញ ឃាត់យកមករក្សាទុកនៅ សាលាខណ្ឌ និង អប់រំធ្វើកិច្ចសន្យា ណែនាំម្ចាស់រុឺម៉ក ក្រោយពិនិត្យឃើញថា រឹម៉កម៉ូតូទាំងនោះធ្វើការកែច្នៃដោយខុសទៅនឹងបទដ្ឋានបច្ចេកទេស និងអាចបង្កជាហានិភ័យដោយប្រការណាមួយ។
យ៉ាងណាមិញ ក្រោយធ្វើការឃាត់ទុកនៅរឺម៉កកែច្នៃខុសបច្ចេកទេសទាំងនោះហើយ រដ្ឋបាលខណ្ឌក៏បានធ្វើការណែនាំ និងហើយម្វាស់រឺម៉កចុះកិច្ចសន្យា ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ចំពោះម្ចាស់រុឺម៉កកែច្នៃខុសបច្ចេកទេសដែលកំពុងដឹកទំនិញជាលក្ខណៈក្រុមហ៊ុនត្រូវប្តូរពីដឹកទំនិញពីរុឺម៉កកង់បីខុសបច្ចេកទេសទៅប្រើប្រាស់ប្រភេទរថយន្ត២អាវិញ។
២.ចំពោះម្ចាស់រុឺម៉កកែច្នៃខុសបច្ចេកទេសដែលលក់ដូរទំនិញផ្សេងៗដែលមានមានលទ្ធភាពប្តូរទៅប្រើប្រាស់រថយន្តទេ ត្រូវទៅលក់ដូរនៅជាយក្រុងវិញពីព្រោះនៅជាយក្រុងមានមនុស្សច្រើនងាយស្រួលធ្វើអាជីវកម្មហើយក៍មិនសូវប៉ះបាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដូចនៅកណ្តាលទីក្រុងទេ។
៣.ការឃាត់រុឺម៉កបងប្អូន ពូមីងមកអប់រំណែនាំនេះមិនមានការផាកពិន័យទេ តែបើលើកក្រោយបងប្អូនធ្វើចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌហើយប្រើប្រាស់រុឹម៉កកែច្នៃខុសបច្ចេកទេសដដែលហើយត្រូវកំលាំងប្រជាការពារឃាត់បាននោះនឹងមានការផាកពិន័យ ហើយរក្សាទុកចំនួនពីរសប្តាហ៍ដោយគ្មានការតវ៉ាអ្វីឡើយ។
៤.ចំពោះរុឺម៉កកែច្នៃខុសបច្ចេកទេសទាំងអស់មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាដាច់ខាត៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]