ចិន៖ តារាស្រី Ju Jingyi ត្រូវបាន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងហ្វេនៗជាច្រើន ចាត់ទុកថា ជាសម្រស់ដ៏ស្រស់ស្អាតភ្លឺថ្លា និងមានរូបរាងតូចច្រឡឹងមានមន្តស្នេហ៍ ខណៈដែលនាង មាន​កម្ពស់ ១,៥៩ ម៉ែត្រ និងមាន​ទម្ងន់​ត្រឹមតែ ៣៨,៥ គីឡូក្រាមតែប៉ុណ្ណោះ។

ម៉្យាងវិញទៀត ដើម្បីរក្សារូបរាងឲ្យនៅតែស្លីមស្អាត Ju Jingyi តែងតែរក្សារបបអាហារយ៉ាងតឹងរ៉ឹង។ ដោយ បន្ថែមពីលើការកាត់បន្ថយការទទួលទានកាឡូរីហើយ តារាស្រីរូបនេះ នាងក៏បានអនុវត្តពីវិធីទំពារអាហារយឺតៗ និងឲ្យម៉ត់ មុនពេលលេបចូល ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុង​វីដេអូ​ខ្លះ​ដែល​ថត​បាន​ តារាស្រីរូបនេះ ពេលកំពុងតែ​អង្គុយ​ញ៉ាំ​អាហារ នៅ​ខាងក្រោយ​ឆាក នាង​បាន​ទំពារ​នំ​មួយ​ដុំ ប្រហែល ៨៤​ដង​ មុន​នឹង​លេបចូលទៅ។ ហើយនៅមានមួយ​លើក​ទៀត ដែលបានកត់សម្គាល់ឃើញថា នាងបាន​ត្រឹម​តែ​ ខាំ​នំបុ័ង​ម្ដងបន្តិច​ប៉ុណ្ណោះ តែបាន​ទំពារ​វា​ ដល់ទៅ ៣២ ដង។

យ៉ាងណាមិញ វិធី​ញ៉ាំ​យឺតៗ​របស់​ Ju Jingyi ​បាន​បង្ក​ឲ្យមានការចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្វើតាម ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ មិនមែនសុទ្ធតែគ្រប់គ្នា អាចមានការអត់ធ្មត់ នៅក្នុងការទំពារអាហារច្រើនដង មុននឹងលេបនោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]