ភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក បានវិនិយោគទឹកប្រាក់ចំនួន 15 លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្មឯកជនរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ នៅក្នុងទីរួមខេត្តកណ្តាល ដែលមានផ្ទៃក្រឡាលាតសន្ធឹងនៅលើផ្ទៃដីជាង 2600ហិកតា។ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ អាកាសយានដ្ឋានថ្មីនេះនឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេទីប្រាំបួននៅលើពិភពលោក និងជាអាកាសយានដ្ឋានដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញដែលនឹងមកជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។
ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលសិទ្ធិសម្បទានផ្តាច់មុខលើអាកាសយានដ្ឋាននេះ ដែលរួមមាន៖ សិទ្ធិកម្មសិទ្ធិ ការរចនា ការសាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងគម្រោងជាដើម។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖
លោក ហ៊ន់ សុរចនា បានបន្ថែមទៀតថា៖
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក ហ្គុយ ឆាយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងធនាគារ ព្រីនស៍ ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ព្រីនស៍ ម.ក សូមចូលទៅកាន់គេហទំព័ររបស់យើងតាមរយៈ https://www.princebank.com.kh/ ឬចូលទៅកាន់ឆាណែល Telegram ផ្លូវការរបស់យើងតាម https://t.me/Princebankproducts ដើម្បីព័ត៌មានថ្មីៗ និងព័ត៌មានលម្អិតអំពីផលិតផល ឬប្រូម៉ូសិន (ការផ្សព្វផ្សាយ) នានា៕
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំ
ទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 70 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]