កម្សាន្ត៖ បើរម្លឹកដល់សិល្បករល្បីៗកាលពីអំឡុងទសវត្សរ៍ ៩០-២០០០ មានតារាច្រើននាក់ណាស់ដែលមានសមត្ថភាព និងទេពកោសល្យល្អ សម្ដែងបានគ្រប់ទម្រង់ និងអាចបត់បែនបានគ្រប់កាលៈទេសៈតែម្ដង។ ប៉ុន្តែក្រោយប្រឡួកលើវិថីសិល្បៈបានមួយរយៈ កំពុងសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ ស្រាប់តែតារាទាំងនេះបានផ្អាកការងារសិល្បៈ សម្រេចចិត្តទៅរស់នៅបរទេស ដើម្បីរៀបការកសាងជីវិតគ្រួសារផងដែរ។

ពិតណាស់ បើក្រឡេកទៅមើលតារាប្រុស៣រូបដែលមានដូចជា លោក នួន សុផល លោក​ ហង្ស ឈា និងលោក ស៊ុក​ សុភា បើទោះបីឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំ មិនបានបង្ហាញមុខក្នុងវិស័យភាពយន្តជាថ្មីម្ដងទៀតក៏ពិតមែន តែនៅមានមហាជន និងហ្វេនជាច្រើននៅតែចងចាំស្នាដៃ ហើយនឹករលឹកចង់ដឹងចង់់់ឮពីសុខទុកជីវិតឯកជនរបស់អ្នកទាំង៣គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើនិយាយពីរូបសម្បត្តិលោក នួន សុផល លោក​ ហង្ស ឈា និងលោក ស៊ុក​ សុភា គេដឹងថាកាលចូលសិល្បៈដំបូងអ្នកទាំង៣មានរូបសម្រស់ស្អាត សង្ហា រូបរាងក៏មាំមួនគួរឲ្យទាក់ទាញ រហូតមានមហាជនមួយចំនួនលាន់មាត់សរសើរគ្រប់ៗគ្នា។ ក្នុងនោះដែរ ជឿជាក់ថាប្រិយមិត្តធ្លាប់តែបានឃើញមុខមាត់អតីតសិល្បករល្បីៗទាំងនេះពីមុន តែបើមកមើលរូបសម្បិត្តិតារាទាំងនេះនាពេលបច្ចុប្បន្នវិញ គឺនៅតែសង្ហាសាច់ដុំតឹងណែន ហើយមានមន្តស្នេហ៍មិនចាញ់កាលនៅវ័យជំនង់ប៉ុន្មានឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក នួន សុផល លោក​ ហង្ស ឈា កំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ចំណែកលោក ស៊ុក សុភា រស់នៅប្រទេស អូស្ត្រាលី ប៉ុន្តែកាលពីពេលថ្មីៗនេះលោកទើបតែត្រលប់មកលេងប្រទេសកម្ពុជាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក នួន សុផល
  លោក នួន សុផល
   លោក​ ហង្ស ឈា 
 លោក​ ហង្ស ឈា 
  លោក ស៊ុក​ សុភា
  លោក ស៊ុក​ សុភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា