ភ្នំពេញ៖ ក្រុមហ៊ុន​realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលូតលាស់ខ្លាំងបំផុតរបស់ពិភពលោកបានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺrealme C25Y។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូល C seriesដែលមានកាមេរ៉ាខាងក្រោយ3 គ្រាប់ជាមួយនឹងកាមេរ៉ាគោល 50MP AI។ ស្មាតហ្វូនលំដាប់ថវិកានេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ 

ស្មាតហ្វូន realme C25Y នេះបំពាក់នូវបន្ទះឈីប 5000mAhជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 18Wបន្ទះឈីប Unisoc T618processorនិងអេក្រង់ធំ 6.5-inchជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះ និងសោភ័ណ្ឌភាពយ៉ាងរស់រវើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 realme C25Y
realme C25Y 

ស្មាតហ្វូន realme C25Yនេះមានតម្លៃល្អបំផុតជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើន ហើយតម្លៃរបស់ស្មាតហ្វូននេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១១ ខែវិច្ឆិកានេះ។ សម្រាប់អតិថិជន ១០ នាក់ដំបូងដែលបានទិញស្មាតហ្វូន realme C25Y នៅលើកម្មវិធី SmileShopនឹងទទួលបាននូវកាដូបន្ថែម realme buds Qផងដែរ។

កាមេរ៉ាគោល 50MP AIថតរូបភាពស្រស់ស្អាតល្អឥតខ្ចោះ

ស្មាតហ្វូន realme C25Yនេះមានកាមេរ៉ាខាងក្រោយ  50MPជាមួយនឹងកាមេរ៉ា Marco lensនិង B&W lens។ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូលស្មាតហ្វូន realme C Seriesដែលមានកាមេរ៉ា 50MP mode។ ស្មាតហ្វូន realme C25Yអាចថតរូបភាពបានច្បាស់ស្រស់ស្អាត និងមានរូបភាពដែលមានទំហំភិចសែលដល់ទៅ 8160*6144 ថែមទៀត។

រូបភាពពី​ realme C25Y

បន្ថែមពីនេះទៀតនោះ កាមេរ៉ារបស់ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើមុខងារ  AI beauty,HDR mode, panoramic view mode, Portrait mode, Timelapse, Expert modeនិង filters ដ៏ស្រស់ស្អាតជាច្រើនទៀតផងដែរ។ 

រូបភាពពី​ realme C25Y

បើនិយាយអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ ស្មាតហ្វូន realme ថ្មីនេះមានកាមេរ៉ាខាងមុខ 8MP selfieបំពាក់ជាមួយនឹងមុខងារ AI beauty ដែលផ្តល់នូវភាពងាយស្រួលក្នុងការថតរូបភាព Selfie ជាទីពេញចិត្តតែម្តង។

បន្ទះឈីប Unisoc T618 Processorខ្លាំងក្លាផ្តល់នូវល្បឿនលេងហ្គេមកាន់តែអស្ចារ្យ

ស្មាតហ្វូន realme C25Yនេះប្រើប្រាស់នូវបន្ទះឈីប octa-core 12nm Unisoc T618 processorដែលមានល្បឿនដល់ទៅ 2.0GHz(2x Arm Cortex-A752.0GHz និង 6x Arm Cortex-A55 2.0GHz)។ សម្រាប់ក្រាហ្វិកកាតវិញនោះគឺ ARM Mali G52 GPUដែលមានល្បឿន 850MHz។ បើធៀបជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលជាគូប្រជែងនៅលើទីផ្សារនោះ ពិន្ទុនៃបន្ទះឈីប Unisoc T618processorគឺខ្ពស់ជាង និងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមរលូន គ្មានបញ្ហារអាក់រអួលនោះទេ។

realme C25Y

ស្មាតហ្វូន C25Yមានថាមពលថ្មទំហំ 5000mAhធំក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យាសាកថ្មលឿន 18Wដែលធានាទៅលើការប្រើប្រាស់បានយូរពេញមួយថ្ងៃដោយគ្មានបញ្ហា។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូននេះមានអេក្រង់ធំទំហំ 6.5''និងអាចដោះសោរដោយស្កែនម្រាមដៃបានលឿនថែមទៀត។ 

ក្រៅពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនC25Yនេះ ក្រុមហ៊ុន realme ក៏ប្រកាសបង្ហាញនូវកាសស្តាប់GT Neo 2 ដែលជាផលិតផល flagship ថ្មីរបស់ក្រុមហ៊ុនផងដេរ។ កាសស្តាប់នេះមានការឌីស្សាញរូបរាងយ៉ាងប្រណិត និងមានពណ៌ថ្មីយ៉ាងទាក់ទាញបំផុតនោះគឺ  Neo Green៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]