បរទេស​៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រីហូលីវូដ Angelina Jolie បានផ្តោតយ៉ាងខ្លាំង ទៅលើការផ្សព្វផ្សាយរឿងថ្មីរបស់នាង ដែលក្រៅ​ពី​បង្ហាញ​ខ្លួន​ក្នុង​សកម្មភាព​ លើ​កម្រាល​ព្រំ​ក្រហម ​ដើម្បី​សម្ពោធ​ស្នាដៃ​ថ្មីនេះហើយ នាង​ក៏​បាន​ចូល​រួម​ ក្នុង​វីដេអូ​សម្ភាសន៍ និង​ទំនាក់​ទំនង ​ជាមួយ​តារារួមអាជីព​ ជាមួយ​គ្នា​ផង​ដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះដែរ ឃ្លីបវីដេអូប្រកួត​ប្រជែង​ ទៅលើ «eye battle» ជាមួយ Angelina Jolie ស្រាប់តែ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាពិសេស ​ពី​អ្នក​គាំទ្រ ដោយ តារា​ប្រុសស្រីជាច្រើននាក់ បានរួម​គ្នា​​សម្លឹង​មើល Angelina ​ថាតើ ​អ្នក​ណា​អាច​ទ្រាំ​បាន​យូរ​ជាង​គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ពេញមួយដំណើរការ តារាស្រី Angelina Jolie បានបង្ហាញអាកប្បកិរិយាយ៉ាងស្ងប់ស្ងាត់ គួរឱ្យភ្ញាក់ផ្អើល ដោយនាងអាច​រក្សា​ស្មារតី​បាន មិន​ថា​តារារូប​ណា​ដែល​នាង​បានជួបនោះទេ ជាពិសេស នាងថែមទាំង បានធ្វើមុខត្រជាក់ និងធ្វើមុខបែបឃ្យូតៗគួរឲ្យស្រលាញ់ ទៀតផង។

យ៉ាងណាមិញ បើទោះបីជា រូបថតរបស់តារាស្រីរូបនេះ បាន​បង្ហាញ​ឲ្យឃើញពីស្នាម​ជ្រួញ​ជាច្រើន ​នៅ​លើ​ថ្ងាស​ ពេល​បង្ហាញ​ទឹក​មុខ ក៏ដោយ តែ នាងនៅតែទទួលបានពិន្ទុខ្ពស់ក្នុងការប្រកួតប្រជែង ជាមួយនឹងភាពទាក់ទាញ ក៏ដូចជាភាពបត់បែន គ្រប់ស្ថានភាពរបស់នាង ដែលនេះ​ក៏​ជា​ហេតុផលមួយ ​ធ្វើឲ្យ Angelina Jolie តែង​តែ​មាន​ការ​ស្រលាញ់​ពី​ទស្សនិកជន ​មិន​ថានាងមាន​វ័យប៉ុណ្ណានោះទេ៕ ​

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie បង្ហាញទឹកមុខគួរឲ្យស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]