បរទេស៖ ដូចប្រិយមិត្ត បានដឹងស្រាប់ហើយថា ក្រោយពីការ​ប៉ះ​ទង្គិច​គ្នា​រវាង Zayn Malik និង​អ្នកស្រី Yolanda Hadid (ម្តាយ​របស់ Gigi Hadid) គូស្នេហ៍​តារា Zayn ហើយនិង Gigi បាន​ដើរ​ផ្លូវ​បែក​គ្នា​ជា​ផ្លូវ​ការហើយ បានធ្វើឲ្យរឿងមួយនេះក្លាយជាប្រធានបទក្តៅគគុកលើអ៉ីនធើណែត។

យ៉ាងណាមិញ ក្រោយពីដំណឹងសោកសៅមួយនេះ បានចេញផ្សាយ ជាក់ស្តែងកាលពីថ្មីៗនេះ យោងតាមទៅតាម US Weekly បានរាយការណ៍មកថា តារាម៉ូដែល Gigi Hadid កំពុងធ្វើការជាមួយមេធាវីដើម្បីដោះស្រាយបញ្ហានៃការចិញ្ចឹមកូន ក្រោយពីពួកគេបានចែកផ្លូវគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមប្រភពដដែល បានបន្តទៀតថា អ្នក​ខាង​ក្នុង​ បាន​បង្ហើប​ថា តារា​ម៉ូដែល​រូប​នេះ​ ពិតជាតូច​ចិត្ត​ដោយ​សារ​ជម្លោះ​រវាង​ម្ដាយ និង​អតីត​មិត្ត​ប្រុសរបស់ បានធ្វើឲ្យរូបនាង បង្ខំចិត្តបែកចែកផ្លូវគ្នា រហូតដល់ ពឹងពាក់ខាងមេធាវី ក្នុងការការពារ សិទ្ធចិញ្ចឹមកូនដូច្នេះដែរ៕

ប្រភព៖ US Weekly

សូមទស្សនារូបភាពខាងក្រោម៖

Gigi
Gigi និងម្តាយ
Zayn និង Gigi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]