រាជធានីភ្នំពេញ ៖ មិនប្លែកអ្វីឡើយ ជីវិតធ្លាប់រីករាយ ជួបជុំគ្រួសារ នៅសុខៗស្រាប់តែ គ្រួសារប្រែជាបែកបាក់បន្សល់ទុកកូនតូច ធ្លាប់តែរស់នៅជាព្រះនាង បែរមកជួបរឿងលំបាកគ្រប់បែបយ៉ាង បើមិនឲ្យបាក់ទឹកចិត្ត កើតទុក្ខព្រួយចិត្ត ទើបជារឿងចម្លែក។
ជាក់ស្តែង តារាស្រីខ្មែរទាំងពីររូបនេះ ធ្លាប់ត្រូវគេសរសើរថា ជាព្រះនាងក្រោយពេលរៀបការ ផ្ទុយទៅវិញ ក្រោយចាប់ដៃជាមួយអតីតស្វាមី បានតែប៉ុន្មានឆ្នាំសោះ បែរជា កើតរឿងមិនសមប្រកបរហូតឈានដល់ផ្លូវបែកបាក់ ដោយបន្សល់ទុក ចំណងដៃកូនប្រុសស្រីតូចៗ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. តារាចម្រៀង ម៉ៅ ស៊ីណាត
ជីវតធ្លាប់តែ នៅផ្ទះរាប់លាន មានអ្នកបម្រើឆ្វេងស្តាំ ធ្លាប់តែស្រណុក តែក្រោយពេល លែងលះ តារាចម្រៀងស្រីរូបនេះ ចាប់មុខរបរជា អ្នកលក់ដូរសម្លៀកបំពាក់តាមផ្លូវ លីសែងកញ្ចប់ខោអាវធ្ងន់ ពីផ្សារអូរឫស្សីជាន់ទី២ ជាន់ទី៣ មកដល់ដី ដើម្បីយកទៅលក់បន្ត ជាងនេះទៅទៀត រូបនាងបង្ហើបប្រាប់ថា រូបនាងស៊ូបានបន្តទៀតបាន ដោយសារតែ ក្មេងៗដែលហៅខ្លួនថា «ម៉ាក់ៗ»។




២. តារាចម្រៀង ទូច ស្រីល័ក្ខ
ដូចដែរបានដឹងរួចហើយ តារាស្រី ទូច ស្រីល័ក្ខ ធ្លាប់ត្រូវបាន មហាជនខ្មែរផ្ទុះការកោតសរសើរជា តារាស្រីដែលសំណាងខ្ពស់ មានស្វាមីជាអភិជនបរទេស រៀបការរួច បន្តការរស់នៅក្រៅប្រទេស តែទីបញ្ចប់ ជីវិតដែលអ្នកគាំទ្រថា មានភព្វសំណាងនោះ ត្រូវបាន បាត់បង់និងត្រូវត្រលប់មក រស់នៅកម្ពុជាវិញ បន្តជីវិតយ៉ាងលំបាក រហូតមកដល់នឹងពេលនេះ តារាស្រីរូបនេះ ក្រោកឈរឡើងដោយសារតែ កូនប្រុសតែម្នាក់របស់ខ្លួន មិនកំពុងកសាងជីវភាពប្រសើរឡើងៗ៕




ប្រភព ៖ 3Fun
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]