ចិន៖ តារាសម្រៀងស្រីចិន Ruby Xiao Xiao ដែលត្រូវបានគេស្គាល់ផងដែរ ដោយឈ្មោះលើឆាករបស់នាងគឺ Ruby Siu នាងមានបទចម្រៀងជាច្រើនដូចជា «Daddy's Little Girl, The Taste Of Love »។ យ៉ាងណាមិញ នាងមិនបានចេញបទចម្រៀងថ្មីប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែនៅតែសកម្មនៅលើបណ្ដាញសង្គមចិនជាហូរហែ ។
ជាមួយគ្នានេះ រាល់ពេលដែល នាងចែករំលែករូបភាព Xiao Xiao តែងតែធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងតែងតែត្រូវបានគេសរសើរថា ក្មេងជាងអាយុពិតរបស់នាង ដោយសាររូបរាងតូច សិចស៊ី និងមុខស្លូតត្រង់របស់នាង ទោះបីជាបច្ចុប្បន្នមានអាយុ 43 ឆ្នាំក៏ដោយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ នៅលើ Xiaohongshu តារាចម្រៀងស្រីរូបនេះ បាននិយាយអំពីទម្លាប់នៃការញ៉ាំ ការហាត់ប្រាណ និងអាថ៌កំបាំងនៃសម្រស់ដែលជួយនាងរក្សាភាពក្មេងជាងវ័យរបស់នាងផងដែរ។ ដោយ Xiao Xiao មានទម្លាប់ផឹកទឹកសណ្តែកមួយពែងជារៀងរាល់ព្រឹក ឬលាយគ្រាប់ធញ្ញជាតិជាច្រើនដូចជា Walnut គ្រាប់ស្វាយចន្ទី គ្រាប់ Hazelnut ដើម្បីធ្វើឱ្យភេសជ្ជៈកាន់តែមានជីវជាតិ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈនេះមានទាំងប្រូតេអ៊ីនបន្លែ និងកាល់ស្យូម ដែលជាសារធាតុរ៉ែដែលល្អសម្រាប់ស្បែក និងសក់។ ដើម្បីសន្សំសំចៃពេលវេលា Xiao Xiao តែងតែត្រាំគ្រាប់តាំងពីយប់មុន រហូតដល់ព្រឹក ទើបដាក់គ្រាប់ចូលទៅក្នុងម៉ាស៊ីនចម្អិនអាហារ។ ពេលខ្លះនាងក៏ប្រើទឹកដោះគោស្រស់ដើម្បីធ្វើកាហ្វេជំនួសទឹកដោះគោខាប់ ឬទឹកដោះគោស្រស់ដែលមានប្រភពដើមពីសត្វ។ លើសពីនេះ នាងក៏មានវិធីថែរក្សាស្បែកមុខជាប្រចាំ ជាពិសេសត្រង់បរិវេនកដែលងាយនឹងយារធ្លាក់ ៕
ប្រភព៖ kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]