រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីកន្លងមក មានការចម្រោងចម្រាសជាខ្លាំងក្រោយពី ផលិកកម្ម Galaxy បានបញ្ចេញបទ Are You Ok? ដែលផ្ទុះការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម ដោយសារតែឈុតមួយចំនួន នៅក្នុង MV ចម្រៀងនោះ មានសិស្សរាំកាន់អាវុធ នៅក្នុងថ្នាក់រៀន រ​ហូតដល់ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកផលិកម្ម ស្នើឱ្យគណៈគ្រប់គ្រង លុបវីដេអូ Trailer ចម្រៀងនោះចេញភ្លាម។

ដោយឡែក ក្រោយមានការរិះគន់ពីសាធារណៈមតិរួចមក ពេលនេះ បទចម្រៀងនេះ បានចេញជាវីដេអូពេញ ក្រោយពីមានការអនុញាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនោះ ក៏មានការសារទរពីមហាជនផងដែរ បន្ទាប់ពីបានកែសម្រួលឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះដែរ តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ដែលជាម្ចាស់បទ Are You Ok? ក៏បានបញ្ចេញសារថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ ដែលតែងតែលើកទឹកចិត្ត និងគាំទ្ររូបនាង។

បើតាមសំណេររបស់តារាចម្រៀងស្រីរូបនេះ បានរៀបរាប់ដូច្នេះថា៖

តន់ ច័ន្ទសីម៉ា

គិតត្រឹមថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បទចម្រៀង Are You Ok? មានការចូលទស្សនារហូតដល់ទៅ ៨ សែន ដងហើយ៕

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]