កូរ៉េខាងត្បូង៖ បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងអាជីពចម្រៀងរបស់ពួកគេ មានតារា K-pop មួយចំនួន ត្រូវបានបំផុសគំនិតក្នុងការធ្វើការអ្វីផ្សេងទៀត ទៅតាមចំណង់ចំណូលចិត្ត ក៏ដូចជាបន្តការបណ្តាក់ទុនអាជីវកម្មផ្ទាល់ខ្លួន។
តួយ៉ាង តារាក្នុងបញ្ជីខាងក្រោមនេះ ដែលបានរាប់បញ្ចូល ត្រូវបានបង្ហាញពីទេពកោសល្យរបស់ពួកគេតាមរយៈអាជីព K-pop ហើយនោះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏មានសមត្ថភាពឆ្លាតវៃ ប៉ិនប្រសប់ក្នុងការបើកជំនួញ តាមរយៈភាពជោគជ័យ ក្នុងរបររបស់ពួកគេដូច្នេះផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងទេថាតារាណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ https://kstarlive.com/
១. Jay Park
អតីតសមាជិកក្រុម 2PM លោក Jay Park បានបង្កើតក្រុមហ៊ុនកម្សាន្តដ៏ជោគជ័យពីរគឺ AOMG ក្នុងឆ្នាំ ២០១៣ និង H1ghr Music ក្នុងឆ្នាំ ២០១៧ ។ ក្រុមហ៊ុនទាំងនេះរួមបញ្ចូលគ្នាតំណាងឱ្យសិល្បករជាង ៤០ នាក់ឯណោះ។
២. Jessica
Jessica បានបើកប៊្រេនម៉ូដសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់នាង «Blanc & Eclare» នៅក្នុងឆ្នាំ ២០១៤។ ស្លាកសញ្ញានេះបានពង្រីកដល់ការរួមបញ្ចូលសម្លៀកបំពាក់ ខោខូវប៊យ វ៉ែនតា ការថែរក្សាស្បែក និងគ្រឿងប្រើប្រាស់ផ្សេងៗ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះនាងក៏បានបើកភោជនីយដ្ឋានមួយនៅជាន់ទីពីរនៃហាង Blanc & Eclare ក្នុងទីក្រុងសេអ៊ូលផងដែរ។ ភោជនីយដ្ឋានដែលមានឈ្មោះថា »CLAREAU» មានស្រា និងអាហារលំដាប់ខ្ពស់ ដោយមានអ្នកគាំទ្រជាច្រើនរង់ចាំសាកល្បងវាដូច្នេះដែរ។
៣. Teddy Park
Teddy Park គេស្គាល់ភាគច្រើនដោយសារតែស្លាកសញ្ញាក្រុមហ៊ុន «The Black Label» ក៏ដោយ តែរូបលោក ក៏បានចាប់ផ្តើមរបស់គាត់នៅក្នុងឧស្សាហកម្ម K-pop ផងដែរ។ Park បានបង្ហាញខ្លួនដំបូងក្នុងក្រុម YG ក្រុម 1TYM ក្នុងឆ្នាំ 1998។
បន្ទាប់ពីជាច្រើនឆ្នាំនៃការធ្វើជាផលិតករក្នុងទ្រនំ YG លោកក៏បានសម្រេចចិត្តបង្កើតស្លាកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG Entertainment ។ «The Black Label» ឥឡូវនេះជាកន្លែងសម្រាប់ផលិតករ អ្នកលេងភ្លេង តារាបង្ហាញម៉ូត និងតារាសម្តែង ដែលម្នាក់ក្នុងចំណោមនោះជាអតីតសមាជិក I.O.I តារាស្រី Somi ។
៤. G-Dragon
រួមជាមួយនឹងសកម្មភាពជាក្រុម និងអាជីពតន្ត្រីទោល G-Dragon ក៏បានបើកការតាំងពិពណ៌សិល្បៈ និងម៉ាកម៉ូដសម្លៀកបំពាក់ផងដែរ ដោយដាក់ឈ្មោះថា «peaceminusone» ។ តារាប្រុសរូបនេះ បានបើកហាងលក់សម្លៀកបំពាក់នៅតំបន់ធំៗ ដូចជា នៅក្នុង Miami Osaka និងហុងកុងជាដើម។ ម៉ាកយីហោនេះក៏បានបញ្ចេញការសហការជាមួយនឹងឈ្មោះធំៗដូចជា «Colette» និង «Vogue» ទៀតផង។
៥. Donghae ក្រុម Super Junior
Donghae មិនត្រឹមតែជាសមាជិកក្រុមជោគជ័យ Super Junior ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនចំនួនពីរផងដែរ។ រូបលោក បានបើកហាងកាហ្វេដ៏ពេញនិយមរបស់លោក «Haru & Oneday» ក្នុងឆ្នាំ ២០១៦ ដែលទទួលបានការគាំទ្រខ្លាំងផងដែរ។ ក្រោយមកលោក និងបងប្រុសរបស់លោក បានបញ្ចេញម៉ាកសម្លៀកបំពាក់របស់ពួកគេ «Tempus» នៅឆ្នាំ ២០១៨។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]