យល់ដឹង៖ ជាការពិតមនុស្សភាគច្រើនតែងតែនិយមគិតថា បង្កង ឬត្រីសាលម៉ុន គឺជាប្រភេទអាហារ និងជាម្ហូបដ៏ថ្លៃមួយនៅក្នុងការបរិភោគ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែធាតុពិតទៅនៅមានប្រភេទអាហារដែលមានតម្លៃថ្លៃលើសពីបង្កង និងត្រីសាលម៉ុនទៅទៀត ដោយជាក់ស្តែងយោងតាមគេហទំព័រវេបសាយ Musement បានធ្វើការស្រាវជ្រាវ និងបង្ហាញនូវចំណាត់ថ្នាក់មុខម្ហូបដែលមានតម្លៃថ្លៃបំផុតទាំង១២នៅលើពិភពលោក ដោយនៅក្នុងនោះរួមមាន៖

១/. ប្រភេទផ្កាសម្រាប់ប្រើជាគ្រឿងទេសអាហារ saffron

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភេទផ្កាសម្រាប់ប្រើជាគ្រឿងទេសអាហារ saffron

ប្រភេទផ្កាមួយនេះមានដើមកំណើតមកពីមជ្ឈិមបូព៌ា និងមានរហស្សនាមថា "មាសក្រហម"។ វាគឺជាគ្រឿងទេសថ្លៃបំផុតក្នុងពិភពលោក ជាមួយនឹងតម្លៃលក់រាយមួយផោនចាប់ពី ៥០០០ ដុល្លារដល់ ១០០០០ដុល្លារសហរដ្ឋអាមេរិក។

២/.សាច់គោជប៉ុន Kobe

សាច់គោជប៉ុន Kobe

វាគឺជាប្រភេទសាច់គោដ៏មានតម្លៃថ្លៃបំផុតមួយរបស់ប្រទេសជប៉ុន ដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា និងពណ៌ដ៏ស្រស់ស្អាត មានវាតម្លៃរហូតដល់ទៅ១០០ដុល្លារក្នុងមួយផោន។

៣/. ពងត្រី Almas caviar

 ពងត្រី Almas caviar

វាត្រូវបានគេចាត់ទុកប្រដូចទៅនឹងតម្លៃនៃគ្រប់ពេជ្រនៅក្នុងប្រទេសរុស្សី ដោយសារតែតម្លៃដ៏ថ្លៃរបស់វា ដោយក្នុងមួយផោន វាមានតម្លៃដល់ទៅ៩០០០ដុល្លារសហរដ្ឋអាមេរិកឯណេះ។

៤/.គ្រឿងទេសកម្រ white truffle of Alba

គ្រឿងទេសកម្រ white truffle of Alba

យោងតាមរបាយការណ៍មួយនៃការដេញថ្លៃកាលពីឆ្នាំមុននេះ white truffle of Alba ក្នុងទម្ងន់១.៨៧ផោន វាមានតម្លៃដល់ទៅ៩៨០០០ដុល្លារ។

៥/.ឪឡឹកជប៉ុន The Densuke watermelon

ឪឡឹកជប៉ុន The Densuke watermelon

ឪឡឹកជប៉ុនមួយនេះ ក្នុងមួយផ្លែមានតម្លៃដល់ទៅ៦០០០ដុល្លារ ដោយវាត្រូវបានគេប្រសិទ្ធិនាមថាជាឪឡឹកលំដាប់ថ្នាក់ខ្ពស់នៅប្រទេសជប៉ុន។

៦/.ត្រសក់ស្រូវជប៉ុន The Yubari melon

ត្រសក់ស្រូវ The Yubari melon

ត្រសក់ស្រូវជប៉ុនមួយប្រភេទនេះក៏មានតម្លៃខ្ពស់ផងដែល ដោយក្នុងមួយផ្លែមានតម្លៃដល់ទៅ ២៨០០០ដុល្លារសហរដ្ឋអាមេរិក។

៧/.ផ្សិតប្រភេទ The Matsutake mushroom

ផ្សិតប្រភេទ The Matsutake mushroom

ផ្សិតកម្រមួយប្រភេទនេះ ច្រើននិយមដាំដុះនៅរដ្ឋ Oregon នៅតំបន់អាស៊ី និងអឺរ៉ុបខាងកើត ហើយតម្លៃរបស់វាក្នុងមួយផោនអាចឡើងដល់ ១០០០ ដុល្លារសហរដ្ឋអាមេរិក។

៨/.សូកូឡាលំដាប់អភិជន Knipschildt chocolate

សូកូឡាលំដាប់អភិជន Knipschildt chocolate

សូកូឡាមួយប្រភេទនេះមានតម្លៃដល់ទៅ២៥០ដុល្លារ នៅក្នុងមួយគ្រាប់។

៩/.មាសអាចញុាំបាន Edible gold

មាសអាចញុាំបាន Edible gold

វាត្រូវបានគេពេញនិយមប្រើប្រាស់សម្រាប់តុបតែងលម្អចានអាហារ និងម្ហូប ដោយមានតម្លៃចាប់ពី១៥ដុល្លារនៅក្នុងមួយដបតូច។

១០/. ត្រីកំពតជប៉ុន FuGu

ត្រីកំពតជប៉ុន FuGu

ត្រីឆៅជប៉ុនមួយប្រភេទនេះមានតម្លៃចាប់ពី២៥០ដុល្លារសហរដ្ឋអាមរិកឡើងទៅនៅក្នុងមួយក្បាលតូច។

១១/. សាច់Acorn-fed Iberian ham

សាច់Acorn-fed Iberian ham

សាច់មួយប្រភេទពេញនិយមនៅអឺរ៉ុបនេះមានតម្លៃដល់ទៅ១០០ ដុល្លារក្នុងមួយផោន ឬ ចន្លោះពី១២០០ ទៅ១៤០០ដុល្លារសម្រាប់សាច់អាំងទាំងមូល។

១២/. ឈីសប្រទេសស៊ែបី Pule

 ឈីសប្រទេសស៊ែបី Pule

ឈឺសមួយប្រភេទនេះ ត្រូវបានផលិតចេញពីទឹកដោះរបស់សត្វលានៅក្នុងកសិដ្ឋានតូចមួយនៅប្រទេសស៊ែប៊ី ហើយវាមានតម្លៃដល់ទៅ១៧០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយផោន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]