សៀមរាប៖ នាពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា រៀបចំដាំបង្គោលការពារការចតយានយន្ត នៅបិរេវណខ្លោងទ្វារជ័យ។

ដោយឡែក នៅថ្ងៃទី០៤ វិច្ឆិកា ២០២១ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ ក្នុងការដាំបង្គោលសងខាងផ្លូវការពារការចតយានយន្តគ្រប់ប្រភេទនៅក្បែរខ្លោងទ្វារជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រុមការងារបានដាំបង្គោលបានចំនួនដាំ៤៦បង្គោល ហើយនិងបន្តដាំចំនួន២៥បង្គោលនៅសងខាងបន្ថែមទៀត រក្សាបាននូវសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ រួមទាំងលើកកម្ពស់បរិស្ថានបរិវេណខ្លោងទ្វារជ័យដែលជាច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ និងផ្លូវវង់តូចឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសណ្តាប់ធ្នាប់ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ សូមភ្ញៀវទេសចរដែលបានមកទស្សនាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គររបស់យើង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការរៀបចំដាំបង្គោលការពារការចតយានយន្ត
ការរៀបចំដាំបង្គោលការពារការចតយានយន្ត
ការរៀបចំដាំបង្គោលការពារការចតយានយន្ត
ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ ក្រោយបញ្ចប់ការដាំបង្គោលការពារការចតយានយន្ត
ទិដ្ឋភាពបង្គោលត្រូវបានដាំរួចរាល់
ទិដ្ឋភាពបង្គោលត្រូវបានដាំរួចរាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]