រាជធានីភ្នំពេញ៖ ពិតណាស់ មហាជនជ្រាបមកហើយ ឬក៏បានស្តាប់និងទស្សនារួចមកហើយ បទចម្រៀង Are You Ok ដែលត្រូវបានបកស្រាយដោយកញ្ញា តន់ ច័ន្ទសីម៉ា តារាចម្រៀងផលិតកម្ម Galaxy ដែលពេលនេះ មានការផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់ អ្នកគាំទ្រក្នុងប្រទេស និងជនបរទេស។
គួររំលឹកផងដែរថា បទចម្រៀង Are You Ok? មួយបទនេះ ដំបូងឡើយត្រូវបានមហាជន ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់មិនស្ទើរឡើយ ចំពោះឈុតឆាកមួយចំនួនដែលត្រូវបានចាត់ទុកថា មិនសមរម្យ ព្រោះតែមានកូនសិស្សស្រីៗកាន់កាំភ្លើង រាំនៅក្នុងថ្នាក់រៀនថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ចេញសំណេរមួយ នៅលើបណ្តាញសង្គម ដោយបញ្ជាក់ពីអារម្មណ៍របស់លោក ក្រោយពីបទចម្រៀង Are You Ok បានផ្ទុះជាថ្មីម្តងទៀត។
បើតាមសំណេរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ដូច្នេះថា៖
សូមជម្រាបផងដែរថា បទចម្រៀង Are You Ok នៅពេលនេះ មានការចូលទស្សនាដល់ទៅ ៤ លានដង និងជាបទចម្រៀងដំបូងរបស់កម្ពុជា ដែលមានការចូលទស្សនាដល់ទៅ១ លានដង ត្រឹមតែរយៈពេល ៩ម៉ោងប៉ុណ្ណោះ ដែលបានវ៉ាដាច់ទៅលើ Time To Rise៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]