ចិន៖ អស់​រយៈពេល​ជាច្រើនឆ្នាំមកហើយ ដែលហ្វេនៗជាច្រើន នៅតែចាត់ទុក តារាស្រី Liu Yifei ជាកំពូលសម្រស់ម្នាក់ នៅក្នុងសិល្បៈកម្សាន្ត ព្រោះមិនត្រឹមតែមានការគាំទ្រទាំងក្នុងប្រទេសនោះទេ សូម្បីតែបណ្ដាហ្វេនៗនៅក្រៅប្រទេស ក៏បានបង្ហាញការពេញចិត្ត ទៅលើរូបសម្រស់របស់តារាស្រីរូបនេះ ថែម​ទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានអ្នកសរសេរប្លុក Weibo ដ៏មានប្រជាប្រិយមួយរូប បានចេញមក ចែករំលែករូបថតរបស់ Liu Yifei នៅពីក្រោយឆាកនៃការថតរឿងរបស់នាង។ ប៉ុន្តែនៅក្នុងនោះ ហាក់មើលទៅគ្មានអ្វីពិសេសនោះទេ ប៉ុន្តែរូបសម្រស់របស់នាង បែរជាធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិត រំភើបចិត្ត ជាមួយនឹង ការស្លៀកពាក់ធម្មតា អាវធំពណ៌ក្រហមចាស់ បង្ហាញពីសម្រស់ដ៏ទាក់ទាញខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត អ្នកនិយមលេងអ៊ីនធឺណេតទាំងនោះ បានធ្វើការសរសើរពីសម្រស់ និងមុខមាត់ ជាពិសេស ការលេងទឹកមុខ របស់នាង ដែលកាន់តែមានភាពលេចធ្លោ ដែលគ្មានអ្នកណាអាចជំនួសនាងបានឡើយ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]