ចិន៖ ទោះជាធ្លាប់មានរឿងអាស្រូវ ដែលស្ទើរតែបានធ្វើឲ្យកេរ្តិ៍ឈ្មោះបាត់បង់ក៏ដោយ តែ តារាស្រី Fan Bingbing នៅតែមានភាពពេញនិយម សម្រាប់អ្នកគាំទ្រជាច្រើន នៅក្នុងការតាមដាន ក៏ដូចជា ចង់ដឹងពីជីវីតប្រចាំថ្ងៃរបស់នាង។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏ត្រូវបានគេចាត់ទុកជា រាជនីសម្រស់មួយរូប ដែលភាពស្រស់ស្អាតរបស់នាង តែងតែមកពង្វក់អារម្មណ៍អ្នកទស្សនា នៅពេលដែលនាងបានចេញបង្ហាញខ្លួន ចូលរួមកម្មវិធីម្ដងៗ ថែមទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ថ្មីៗនេះ មានអ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានចែករំលែករូបថតរបស់​ Fan Bingbing ដែលបានថតនៅក្នុងព្រឹត្តិការណ៍មួយ កាលពី ១៨ ឆ្នាំមុន ដោយភ្លាមៗនោះ រូបភាពរបស់នាង ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងវ័យ ២២ ឆ្នាំ និងកត់សម្គាល់ឃើញថា នាងពិតជាមាន​សម្រស់​ដ៏​មុត​ស្រួច ល្អស្អាតឥតខ្ចោះ និងមានរូបរាងទាក់ទាញ បើប្រៀបធៀបនឹងសម្រស់បច្ចុប្បន្ននេះវិញ គឺមើលទៅ ស្ទើរតែគ្មានភាពប្រែប្រួលអ្វីសោះឡើយ ខណៈដែលពេលនេះ នាងមានអាយុ ៤០ ឆ្នាំ ទៅហើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing កាលពី ១៨ ឆ្នាំ មុន
Fan Bingbing កាលពី ១៨ ឆ្នាំ មុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]