ហុងកុង៖ នៅថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅ​នេះ យោងតាម ប្រភព On បានរាយការណ៍ថា តុលាការហុងកុងបានកាត់ក្តីចំពោះ តារាសម្តែងប្រុស លោក Mat Yeung បន្ទាប់ពី បង្កឧប្បត្តិហេតុ បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលនៅក្នុងនោះ តារាសម្ដែង TVB រូបនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ថ្ងៃ និង ព្យួរប័ណ្ណបើកបររយៈពេល ២ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់ចំនួន ៣៨៥ ដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ តាម​ប្រភពដដែលនេះ លោក Mat Yeung បាន​យំ​សោក បន្ទាប់​ពី​បាន​ស្តាប់​សាលក្រម​របស់​តុលាការកាត់ក្ដីរួច។ ហើយតាមប្រភពមួយទៀត ពី HK01 បាន​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ បាន​ធ្វើ​ឱ្យ​មានផលប៉ះពាល់​យ៉ាង​ខ្លាំង ​ដល់​កេរ្តិ៍ឈ្មោះ​របស់​សិល្បករ​ប្រុសរូបនេះ​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ តារាប្រុសរូបនេះ ក៏ធ្លាប់ត្រូវបានចាប់ខ្លួនផងដែរ ពីបទបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត​ដែល​លោកបាន​បើក​នោះ​ បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ ហើយនៅ​កន្លែង​កើតហេតុ តារាប្រុសរូបនេះ ​មិន​អាច​ដើរ​បាន​ដោយ​ខ្លួន​ឯង​ទេ ថែម​ទាំង​សន្លប់​ដោយសារ​ស្រវឹង​ស្រា​ ទៀតផង។ ដោយកំហាប់ជាតិអាល់កុលក្នុងឈាមរបស់តារាសម្តែងរូបនេះ នៅពេលមានគ្រោះថ្នាក់ លើសពីដែនកំណត់ ដូច្នេះ ប័ណ្ណបើកបររបស់លោក ក៏ត្រូវបានដកហូត៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Mat Yeung
Mat Yeung
Mat Yeung
Mat Yeung
Mat Yeung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]