ភ្នំពេញ៖ ជាការពិត តារាសម្ដែងស្រីកញ្ញា រចនា រ៉ាវ៉ាឌី ត្បិតតែជាតារាពន្លកថ្មី ដែលទើបតែប្រឡូកក្នុងវិស័យភាពយន្តរយៈជាង ៥ ទៅ ៦ឆ្នាំចុងក្រោយនេះពិតមែន ប៉ុន្តែយើងឃើញថា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងក្ដោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែភាពប៉ិនប្រសប់ក្នុងការសម្ដែង ដែលអាចបត់បែនគ្រប់ប្រភេទតួ។
លើសពីនេះ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសរសើមិនផុតពីមាត់នោះ បើនិយាយពីការតែងខ្លួនរបស់ រ៉ាវ៉ាឌី ពេលនេះ អាននិយាយបានថា នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកាលអំឡុងពេលចូលសិល្បៈដំបូងៗ នាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើតួកុនយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ បើយើងចាប់ភ្លឹកមកមើលរូបថតមួយចំនួនដែលតារាស្រីរូបនេះ ទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមកាលពេលថ្មីៗនេះ ឃើញថា រូបភាពទាំងនោះ មើលទៅ រ៉ាវ៉ាឌី ពិតជាស្អាតឡើងដូចតុក្កតាយ៉ាងដូច្នោះ នៅពេលនាងស្លៀកឈុតពណ៌ទឹកមាស ឈរបង្ហាញសាច់សខ្ចីជាមួយស្នាមញញឹមយ៉ាងស្រស់បំព្រង វាពិតជាទាក់មានមន្តស្នេហ៍ខ្លាំង រហូតហ្វេនៗឃើញហើយនាំគ្នាខមិនពាក្យសរសើរជាហូរហែ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]