ថៃ៖ មហាជនជាច្រើន ដែលនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ Pooklook ដែលនាងគឺជាតារាសម្ដែងស្រីវ័យក្មេង និងមានប្រជាប្រិយភាពមួយរូបនៅក្នុងរង្វង់វិស័យសិល្បៈជួរមុខថៃ។ យ៉ាងណាមិញ មួយរយៈកន្លងទៅ Pooklook បានជួបរឿងរ៉ាវដ៏អាក្រក់បំផុតក្នុងជីវិត ដោយបានបាត់បង់ម្ដាយជាទីស្រលាញ់ជារៀងរហូត ។

ជាមួយគ្នានេះ មិនត្រឹមតែធ្វើឲ្យមហាជន ភ្ញាក់ផ្អើលនិងមានការសោកស្ដាយ ក្នុងការបាត់បង់អ្នកម្ដាយជាទីស្រលាញ់នោះ Pooklook ក៏បានធ្វើឲ្យអ្នកគាំទ្រ មានការស្រងាកចិត្តជាខ្លាំងក្នុងជីវិតស្នេហា ជាមួយតារាសម្ដែងប្រុសលោក Mike Pattradet ដែលបានទាក់ទងគ្នារាប់ឆ្នាំ តែចុងក្រោយបានបន្សល់ត្រឹមពាក្យថាមិត្តល្អ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានជួបរឿងរ៉ាវជាច្រើន ជាមួយនិងពេលវេលាដ៏លំបាកនេះមួយរយៈរួចមក គេសង្គេតឃើញថា តារាសម្ដែងស្រីរូបនេះ ហាក់មានសុខភាពផ្លូវអារម្មណ៍ល្អប្រសើរច្រើន។ ដោយ នាងបានទទួលការងារថ្មីៗជាច្រើនក្នុងសិល្បៈ ក៏ដូចជាលេចមុខនៅក្នុងបណ្ដាញសង្គម ជាមួយទឹកមុខស្រស់បស់ ការតុបតែងខ្លួនយ៉ាងមានទំនុកចិត្ត ជាក់ស្ដែង ដូចនៅក្នុងរូបភាព ដែលនាងបានមកជាមួយឈុតក្រហម ម៉ូដដៃខ្សែរតូច និងមានឆែកចំហៀងយ៉ាងស៊ិចស៊ីផងទៀតនោះ  គឺពិតជាស្រស់ស្អាត ទាក់ទាញនិងលេចធ្លោខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

Pooklook
Pooklook
Pooklook
Pooklook
Pooklook
Pooklook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]