រាជធានីភ្នំពេញ ៖ ដោយសារតែ បច្ចេកទេសវេជ្ជសាស្ត្រមានការរីកចម្រើនខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះ មនុស្សអាច កែប្រែសម្រស់ពីធម្មជាតិផ្តល់ឲ្យ ទៅជាសម្រស់ថ្មីមួយ ដែលខ្លួនធ្លាប់ប្រាថ្នាចង់បាន ដោយមិនបាច់ជាតិក្រោយឡើយ។
ទន្ទឹមនឹងនេះ មិនថា មនុស្សស្រីឫប្រុស តារាឫមនុស្សសាមញ្ញឡើយ បច្ចុប្បន្ននេះ នរណាៗក៏ចង់កែប្រែសម្រស់ខ្លួន មានទាំង ឆ្លងកាត់ការវះកាត់ និងការចាក់ថ្នាំផងដែរ យ៉ាងណាមិញ មិនខុសគ្នាឆ្ងាយឡើយ តារាស្រីល្បីឈ្មោះបោះសម្លេង មានសម្រស់ពីធម្មជាតិមួយចប់ហើយ ពេលនេះ ត្រូវគេដឹងថា កែកុនផ្ទៃមុខរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងនោះ តារាខ្លះត្រឹមតែ កែទ្រង់ទ្រាយផ្នែកណាមួយ លើទម្រង់ផ្ទៃមុខ ដើម្បីប្រែក្លាយផ្ទៃមុខឲ្យ ស្រស់ស្អាតជាងមុនបន្តិច ខណៈតារាខ្លះ បានកែកុនស្ទើរគ្រប់ផ្នែកលើផ្ទៃមុខ ដែលហាក់ធ្វើឲ្យ សម្រស់របស់ខ្លួនប្រែជា មនុស្សថ្មីមួយ។
១. អតីតពិធីការិនី គឹម លីហ្សា
រូបនាង ធ្លាប់បង្ហើបរួចមកហើយថា រូបនាងបាន កែខ្ទង់ច្រមុះ បបូរមាត់ ចង្ការ ព្រមទាំង សាក់ចិញ្ចើមផងដែរ ដែលរាប់ទៅ ស្ទើរតែកែមួយទម្រង់មុខ បាត់ទៅហើយ ដែលធ្វើឲ្យសម្រស់សព្វថ្ងៃរូបនេះ មើលទៅដូចគំនូរតែម្តង។



២. តារាសម្តែងនិងចម្រៀង ទូច ស្រីល័ក្ខ
តារាស្រីរូបនេះ ត្រូវមហាជនសម្គាល់ឃើញ ផ្ទៃមុខផ្លាស់ប្តូរទាំងស្រុង ជាពិសេសគឺ ខ្ទង់ច្រមុះខ្ពស់ជាងមុន និងចង្ការរាងអក្សរV។



៣. តារាចម្រៀង ឱក សុគន្ធកញ្ញា
បើទោះបី មិនបានបង្ហើបថា បានកែច្រមុះក៏ពិតមែន តែបណ្តាអ្នកគាំទ្រ សម្គាល់ឃើញយ៉ាងច្បាស់ថា ច្រមុះតារាស្រីរូបនេះ មានខ្ទង់ខ្ពស់ជាងមុន ជាពិសេសគឺ រន្ធច្រមុះរីកធំជាងពេលសព្វដង ជាហេតុធ្វើឲ្យ តារាស្រីរូបនេះ ត្រូវហ្វេនៗសង្ស័យថា កែច្រមុះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]