មុនក្បាលខ្មៅ អាចជាបញ្ហាស្បែកដែលមិនងាយបាត់ទៅវិញដោយខ្លួនឯង ដូចនេះ ស្រីៗយើងចាំបាច់រកវិធីការពារការឡើងមុនប្រភេទនេះ។ ពិតណាស់ ទម្លាប់អាក្រក់មួយចំនួនអាចនាំឲ្យកើតមុនក្បាលខ្មៅ ហើយវាកើតឡើងនៅពេលដែលយើងស្ទះរន្ធញើសដែលបង្កឡើងដោយជាតិខ្លាញ់ និងកោសិកាស្បែកងាប់។
នៅពេលដែលមុនក្បាលខ្មៅតោងជាប់នៅស្បែករយៈពេលយូរ អាចធ្វើឲ្យស្បែកបរិវេណនោះបាត់បង់ភាពយឺត និងធ្វើឲ្យរន្ធញើសធំ។ យ៉ាងណាមិញ គ្នាយើងអាចបង្ការមុនក្បាលខ្មៅ ដោយកាត់បន្ថយទម្លាប់ជាក់លាក់មួយចំនួនខាងក្រោម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រើប្រាស់ផលិតផលកម្ចាត់ជាតិខ្លាញ់ពីស្បែក
ការកម្ចាត់ជាតិខ្លាញ់ច្រើនជ្រុលពីស្បែក អាចធ្វើឲ្យស្បែកទៅជាស្ងួតខ្លាំង និងអាចបំផ្លាញជាតិខ្លាញ់ធម្មជាតិរបស់ស្បែក។ ផលិតផលថែរក្សាសម្រស់ ដូចជាហ្វូមលាងមុខ ទឹកជូតមុខ (Toners) និងការបកស្បែកមុខ (Chemical peels) ដែលកម្ចាត់ជាតិខ្លាញ់ច្រើនជ្រុលពីស្បែក អាចបង្កជាផលប៉ះពាល់ដល់ស្បែករបស់យើងយ៉ាងច្រើន។ នៅពេលដែលស្បែកស្ងួតខ្លាំង ក្រពេញខ្លាញ់នឹងបញ្ចេញខ្លាញ់កាន់តែច្រើន ដើម្បីរក្សាសំណើមធម្មជាតិនៃស្បែក ក៏ដូចជាប្រឆាំងនឹងស្បែកស្ងួត។ កត្តានេះហើយ ដែលជំរុញដល់ការផលិតខ្លាញ់ច្រើនជ្រុល ជាហេតុបង្កឲ្យស្ទះរន្ធញើស និងកើតមុនក្បាលខ្មៅ។
២. យកដៃប៉ះមុខ
គ្នាយើងជាច្រើនតែងតែយកដៃប៉ះមុខ ដើម្បីពិនិត្យមើលបញ្ហាផ្សេងៗនៃស្បែក ដូចជាមុនក្បាលខ្មៅ ឬជាទម្លាប់នៅពេលដែលយើងអផ្សុក។ ទម្លាប់នេះអាចធ្វើឲ្យធូលីដី និងមេរោគដែលនៅលើដៃឆ្លងទៅកាន់ផ្ទៃមុខ ដែលជាហេតុនេះឲ្យកើតមុនក្បាលខ្មៅ។ ដើម្បីទទួលបានស្បែកស្អាត គ្មានមុន យើងគប្បីបញ្ឈប់ទម្លាប់មួយនេះជាបន្ទាន់។
៣. មិនលាងជម្រះគ្រឿងសម្អាង មុនពេលគេង
ពេលខ្លះ ស្រីៗយើងមានអារម្មណ៍ហត់នឿយខ្លាំង និងមិនបានលាងសម្អាតស្បែកឲ្យបានស្អាតមុនពេលចូលគេងឡើយ។ ប៉ុន្តែ កត្តានេះអាចបង្កើនហានិភ័យនៃការស្ទះរន្ធញើស និងអាចបង្កឲ្យកើតមុនក្បាលខ្មៅដោយមិនដឹងខ្លួន។
៤. មិនជម្រុះកោសិកាចាស់ៗរបស់ស្បែក
ប្រសិនបើយើងមិនបានជម្រុះកោសិកាចាស់ៗនៃស្បែកជារៀងរាល់សប្ដាហ៍ទេនោះ វាអាចបណ្ដាលឲ្យកើតមុនក្បាលខ្មៅដែរ។ ជាក់ស្ដែង ការជម្រុះកោសិកាអាចកម្ចាត់ធូលី កោសិកាដែលងាប់ចេញពីផ្ទៃខាងលើនៃស្បែកបានយ៉ាងមានប្រសិទ្ធភាព ក៏ដូចជារារាំងការកើតមុនក្បាលខ្មៅនេះតែម្ដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]