ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព Mai Davikah ជាកំពូលតារាស្រីមួយរូប ដែលមានទាំងសម្រស់និងសមត្ថភាព ចាប់តាំងពីចូលសិល្បៈដំបូងៗមកម្ល៉េះ ដែលអាចឲ្យនាង អាចឆក់ទាញចិត្តអ្នកគាំទ្រ ឲ្យស្រលាញ់ចូលចិត្តបានជាច្រើន។  

ជាមួយគ្នានេះផងដែរ សម្រាប់សម្រស់របស់ Davikah បច្ចុប្បន្ន ជារឿយៗ នាងតែងត្រូវបានបណ្ដាសារព័ត៌មានក្នុងស្រុកជាច្រើន តែងចុះផ្សាយសរសើរជាញឹកញាប់ នៅពេលដែលនាងបង្ហាញខ្លួនតាមកម្មវិធីនានា តាមរយៈបណ្ដាញសង្គម ជាពិសេសគឺមហាជនចាប់អារម្មណ៍ និងរាងសាច់ដុំក្បាលពោះនាងតែម្ដង ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាស្រី  Davikah រូបនេះបានបង្ហោះរូបភាពគួរឲ្យទាក់ទាញមួយទៀត ដោយរូបខ្លួន បានឈរជះរាងតូចច្រឡឹង ក្បាលពោះរាប់ស្មើរំលេចសាច់ដុំកង់ៗគួរឲ្យច្រណែន ជាមួយនឹងទឹកមុខញញឹមពព្រាយព្រមទាំង ស្ទាយ៍លេងខ្លួនបែបស៊ិចស៊ីឈុតខ្មៅវាលរាងក្បាលពោះ ជាមួយទេសភាពមាត់ឆ្នេរសមុទ្រ កាន់តែទាក់ភ្នែកអ្នកគាំទ្រយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

Davikah
Davikah
Davikah
Davikah
Davikah
Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]