ថៃ៖ ក្រោយពីសាងគ្រួសារដ៏មានសុភមង្គល និងទទួលបានចំណងកូនប្រុស ជីវិតរបស់ តារាស្រី Mai Sukhon និង ស្វាមី លោក DJ Ton កាន់តែបង្ហាញសកម្មភាពផ្អែមល្ហែម ជាពិសេស ក្រៅពីរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហាហើយ ថ្មីៗនេះ អ្នកទាំងពីរ ថែមទាំងធ្វើឲ្យហ្វេនៗចាប់់អារម្មណ៍ទៅលើ ការ​តុប​តែង រៀបចំ​ផ្ទះ​ថ្មី ដែលត្រៀមនឹងបញ្ចប់ការសាងសង់ ពេលឆាប់ខាងមុខនេះ។ 

ក្នុងនោះដែរ លោក DJ Ton ដែលជាស្វាមី តារាស្រី Mai Sukhon ក៏ចេញមកបានបង្ហាញ រូបភាពផ្ទះដែលថតពីមុំខ្ពស់ បង្ហោះលើ Instagram បង្ហាញឲ្យឃើញពីភាពស្រស់ស្អាត​ និងមានទំហំធំស្កឹមស្កៃ បើទោះបីជាបានមើលពីចម្ងាយ និងផ្នែកខាងក្រៅនៃផ្ទះ ក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស លោកថែមទាំងបានរៀបរាប់ប្រាប់ ពីទិដ្ឋភាពនៅក្នុងផ្ទះដ៏សម្បើមមួយនេះ ដែលមានទាំង អាងហែលទឹក ស្រះត្រី និងផ្ទះកញ្ចក់ សួនច្បារ ផ្ទះបាយ បន្ទប់ផ្ទុកទំនិញ ទូដាក់ស្បែកជើង បន្ទប់ទទួលភ្ញៀវ បន្ទប់អធិដ្ឋាន បន្ទប់ស្លៀកពាក់​ទៀតផង ដោយនៅខណៈពេលនេះ ការរៀបចំតុបតែងផ្ទះ បានរហូតប្រហែល ៧០ ភាគរយ ទៅហើយ។ 

ម៉្យាងវិញទៀត បន្ទាប់ពីមានឃើញបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើន បានចូលរួមអបអរដល់អ្នកទាំងពីរ និងសង្ឃឹមថា នឹងបានមើលឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាត ផ្នែកខាងក្នុងផ្ទះរបស់ ប្ដីប្រពន្ធអ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Mai Sukhon 
 Mai Sukhon 
 Mai Sukhon 
 Mai Sukhon និង ស្វាមី
 Mai Sukhon និង ស្វាមី
ទិដ្ឋភាពផ្ទះថ្មី របស់​ Mai Sukhon និង ស្វាមី
ទិដ្ឋភាពផ្ទះថ្មី របស់​ Mai Sukhon និង ស្វាមី
ទិដ្ឋភាពផ្ទះថ្មី របស់​ Mai Sukhon និង ស្វាមី
ទិដ្ឋភាពផ្ទះថ្មី របស់​ Mai Sukhon និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]