ថៃ៖ កាលពីថ្មីៗនេះ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានមជ្ឈមណ្ឌលបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន បានចុះបង្រ្កាប ទីផ្សារងងឹត​ដែលបានរកឃើញ ករណីនៃការចរចារ ទិញលុយដុល្លារតាមរយៈអនឡាញ។

ជាលទ្ធផល ​កិច្ចប្រតិបត្តិការ បានចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ក្នុង​ចលនា​រត់​ពន្ធ​ដើម្បី​ផលិត​ក្រដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយ​រឹប​អូស​បាន​ជាង ៣៦.០០០ ក្រដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយ ដែល​ក្នុង​នោះ​មាន​ចំនួន ៥០.០០០ ដែល​ផលិត​មាន​តម្លៃ ៥.០០០.០០០ ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល ការចុះបង្រ្កាបនេះ ចាប់បានជនសង្ស័យរហូតទៅដល់ ៤នាក់ នឹងបានរឹបអូស ម៉ាស៊ីនផលិតលុយក្លែងក្លាយ នឹងលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹក ដែលទីតាំងនៅខេត្ត  Nakhon Pathom

នេះបើតាមសាកសួរ ដោយជនសង្ស័យបានសារភាព លុយទាំងនេះ បានចរាចរណ៍ ជាច្រើនសន្លឹកមកហើយ​ដោយគេបានដឹងថា មានទំហំសាច់ប្រាក់ ១.១០០.០០០ដុល្លារ ដោយបានចរារណ៍លើទីផ្សារចំនួន ១១.០០០សន្លឹក៕

ប្រភព៖ mgronline

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងដែលបានចុះបង្ក្រាប
លុយដុល្លារក្លែងក្លាយ
ជនសង្ស័យ
ម៉ាស៊ីនផលិតលុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]