ភ្នំពេញ៖ ចំពោះប្រជាប្រិយភាពរបស់ Influencer លោក រ៉េននី ដារ៉ា គឺកាន់តែមានភាពប្រសើរឡើងទៅៗ ដោយតាមរយៈការបង្ហាញខ្លួនរបស់លោក ក្នុងវីដេអូ Vlog ការផ្សាយពាណិជ្ជកម្មនានា ដែលកន្លងមកអ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាធ្លាប់ឃើញលោកច្បាស់ជាមិនខាន។

ជាការពិតណាស់ ទន្ទឹមនឹងភាពល្បីល្បាញ និងភាពជោគជ័យ តារាប្រុសរូបនេះ ចូលចិត្តការថតរូបភាព និងការដើរកម្សាន្ត ត្រេចចរទៅកាន់ស្ទើរតែគ្រប់ទីកន្លែងរមនីយដ្ឋានផ្សេងៗណាស់ ហើយកន្លែងដែលលោកបានទៅដល់និមួយៗ គឺរមែងតែងតែមានសភាពស្រស់ស្អាត និងគួរឱ្យ​ចង់ទៅលេងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗនេះ លោក រ៉េននី ដារ៉ា បានបង្ហោះរូបភាពទៅក្នុងបណ្តាញសង្គមជាច្រើនសន្លឹក ដែលបង្ហាញពីសម្មភាពដំណើរកម្សាន្ត ទៅកាន់ឆ្នេរសមុទ្រ យ៉ាងសប្បាយរីករាយ ដោយលោកថែមទាំងបញ្ចេញសាច់សខ្ចី និងរាងយ៉ាងសង្ហា និងលេងស្ទីលផ្សេងទៀត ដើម្បីបង្ហាញទៅហ្វេនៗដែលអ្នកគាំទ្រផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រមិនតិចនោះទេ បានពោលសរសើរជាហូរហែរទៅកាន់  លោក រ៉េននី ដារ៉ា ដែលតែងតែឆ្លៀតពេលធ្វើដំណើរកម្សាន្តជានិច្ច ក្រៅពីនេះទៀត ក៏សរសើរថាអាយដល មានរាងស្អាត សង្ហា មិនចាញ់តួកុនអាជីពប៉ុន្មានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក រ៉េននី ដារ៉ា (រូបថ្មី)
  លោក រ៉េននី ដារ៉ា (រូបថ្មី)
  លោក រ៉េននី ដារ៉ា (រូបថ្មី)
  លោក រ៉េននី ដារ៉ា (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]