រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរជាច្រើន ប្រាកដជាបានស្គាល់ហើយ បវរកញ្ញា Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ដែលត្រូវបាន អ្នកគាំទ្រការប្រកួតសម្រស់បវរកញ្ញា ចាត់ទុកជា ស្ត្រីខ្មែរដំបូង ដែលអាចឈានដល់ ការប្រកួតTop20លើឆាកអន្តរជាតិ បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ។
ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែមាន ទំព័រហ្វេសប៊ុកគាំទ្រវិស័យបវរកញ្ញាមួយ បានកាត់សម្តីរូបនាងខ្លីមួយថា«ការប្រកួតលើឆាកអន្តរជាតិ គេរើសណាស់ ទី១រូបសម្បត្តិ ទី២កម្ពស់ និងទី៣ចំណេះដឹង ទាល់តែTop10 បានយកចំណេះដឹងប្រើការបាន...។»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គ្រាន់តែឃើញបែបនេះភ្លាម មហាជនខ្មែរជាច្រើន ផ្ទុះការរិះគន់រូបនាងជាខ្លាំង មិនតែប៉ុណ្ណោះ ដល់ថ្នាក់បងប្អូនមួយចំនួន ថាឲ្យរូបនាង ទំនុកចិត្តម្លេះ ជាប់ដោយសារតែ សម្លេងគាំទ្រមហាជនខ្មែរសោះ ព្រោះពួកគាត់ យល់ឃើញថា បវរកញ្ញា ត្រូវតែមានចំណេះដឹង។
បើទោះបីយ៉ាងនេះក្តី រូបនាង នៅតែចេញមកបកស្រាយ ដោយបញ្ជាក់ថា វីដេអូនោះរូបនាងចង់បញ្ជាក់ថា បវរកញ្ញាត្រូវមានទាំងព្រម គ្រាន់តែថា ក្រសែភ្នែកគេឯងវិនិច្ឆ័យម្នាក់នោះស្អាតដូចបវរកញ្ញាបាន លុះត្រាតែមាន រូបសម្បត្តិស្រស់ស្អាតជាមុនសិន ហើយចំណេះនេះ ទាល់តែចូលដល់វគ្គ Top10 និង Top5 ទើបត្រូវបានគណៈកម្មការចោទសួរ ជាងនេះទៅទៀត ក្នុងការប្រកួត ប្រសិនបើយើងមិនចេះភាសាអង់គ្លេស ក៏គេមានជំនួយការត្រៀមបកឲ្យយើងដែរ ជាក់ស្តែងដូចជារូបនាងជាដើម មិនមែនឲ្យតែ បេក្ខនារីចេះអង់គ្លេសខ្លាំង សុទ្ធតែសាកសមជា បវរកញ្ញានោះឡើយ សំខាន់នោះគឺ មានទាំងសម្រស់និងចំណេះ។
មួយវិញទៀត រូបនាងបន្តថា ប្រសិនមហាជនថា រូបនាងឈ្នះដោយសារVote ចុះហេតុអី បវរកញ្ញាមុនៗមិនឃើញមានVoteច្រើនដូចរូបនាង នេះគឺដោយសារតែ រូបនាងបង្ហាញការខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ទើបធ្វើឲ្យ មហាជនខ្មែរពេញចិត្ត និងVoteឲ្យរូបនាង។
ចុងក្រោយ កញ្ញា លីវ ជីលី ថារូបនាងធ្វើនេះ ខំខ្លាំងបែបនេះ គឺដើម្បីជួយជំរុញឲ្យបងប្អូនខ្មែរ សុភាពនារីៗដែល មានទាំងសម្រស់ និងចំណេះដឹង ឲ្យចាប់អារម្មណ៍លើវិស័យបវរកញ្ញា ដើម្បីលើកស្ទួយមុខមាត់ជាតិ លើឆាកអន្តរជាតិឲ្យកាន់តែខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]