តារាកម្សាន្ត÷ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយម ត្រូវបានបរទេសទទួលស្គាល់ថា ជាគ្រាប់ពេជ្រនៅតំបន់អាស៊ី ដែលមានពោរពេញដោយសិល្បៈយ៉ាងសម្បូរបែប។ ជាក់ស្តែងតារាសម្តែងវិញទៀតសោតក៏មានភាពល្បីល្បាញទាំងនៅក្នុងប្រទេស និងល្បីឈ្មោះដល់ក្រៅប្រទេសថែមទៀត ដោយសារតែភាពស្រស់ស្អាត គួបផ្សំនឹងសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ដែលធ្វើឲ្យវិស័យសិល្បៈ:ខ្សែភាពយន្តខ្មែរនាជំនាន់នោះ ល្បីសុះសាយទាំងក្នុងតំបន់ រហូតប្រទេសជិតខាងមួយចំនួនសុំទិញកុនយកទៅចាក់បញ្ចាំងបន្តថែមទៀតផង។

យ៉ាងណាមិញ នៅក្នុងចំណោមតារាសម្តែងល្បីៗនាជំនាន់នោះ លោកស្រីស៊ុន ឡេវ៉ា តារាភាពយន្តខ្មែរដ៏ល្បីល្បាញ និងមានឈ្មោះនៅក្នុងសិល្បៈថា "ឈូករតន៍" ត្រូវបានទទួលស្គាល់ថាជាតារាស្រីខ្មែរមួយរូបដ៏មានសម្រស់ស្រស់ស្អាតបែបធម្មជាតិ ទម្រង់មុខល្អគន់ សាកសមជានារីខ្មែរពិតៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា លោកស្រី "ឈូករតន៍" បានសម្ដែងរឿងដំបូងបង្អស់នៅក្នុងខ្សែភាពយន្តខ្មែរមួយមានចំណងជេីងថា "បិសាចក្រមុំ" នៃផលិតកម្មហេមពាន្តភាពយន្ត ដឹកនាំដោយលោកលី យូស្រ៊ាង ដោយទទួលបានការគាំទ្រពីសំណាក់មហាជនខ្មែរនាជំនាន់នោះជាខ្លាំង៕

ចង់ឃើញថាតើតារាស្រីរូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

លោកស្រី "ឈូករតន៍" 
លោកស្រី "ឈូករតន៍" 
លោកស្រី "ឈូករតន៍" ក្នុងរឿងបិសាចក្រមុំ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]