កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី Song Hye Kyo កាន់តែឈ្មោះបោះសម្លេង ដែលត្រូវបានគេ​លើក​ឡើង​ច្រើន​ជាង​គេ​ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយថ្មីៗនេះ នាងថែមទាំងបានចេញមកបង្ហាញខ្លួន ថតរូបសម្រាប់ទស្សនាវដ្ដីមួយ ជាមួយនឹងយតារាប្រុស លោក Jang Ki Yong ដែលកំពុងតែទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន។ 

ដោយឡែក មិនត្រឹមតែផ្តល់ឱ្យ អ្នកទស្សនាបានមើលឃើញពី រូបភាពដ៏ស្រស់ស្អាត តែប៉ុណ្ណោះទេ ប៉ុន្តែ Song Hye Kyo និងតារាប្រុសវ័យក្មេងដ៏ស្រស់សង្ហារូបនេះ បានបង្ហាញពីភាពស្និទ្ធស្នាល ព្រមទាំងមើលទៅសាកសមជា គូស្នេហ៍នឹងគ្នាយ៉ាងខ្លាំង បើទោះបីជាអ្នកទាំងពីរ ត្រឹមតែជាមិត្តរួមការងារនឹងគ្នា តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារាស្រី Song Hye Kyo ថែមទាំងបានសារភាព ពីមិត្តភាពដ៏ល្អ និងការលំបាកដែលពួកគេបានជួបជាច្រើន នៅពេលថត ហើយនាងក៏បានជួយតារាប្រុសរូបនេះ ដោយគ្មានបញ្ហាអ្វីទាំងអស់ ជាពិសេស នាងក៏បានបញ្ជាក់ថា លោក Jang Ki Yong គឺជាមនុស្សម្នាក់ ​ដែល​ត្រូវ​បាន​គេ​ស្រឡាញ់​រាប់អាន នៅ​គ្រប់​ទី​កន្លែង​ដែលលោកបានទៅ ផងដែរ។

យ៉ាងណាមិញ នេះគឺជាពេលវេលាដ៏កម្រដែល Song Hye Kyo ផ្តល់ពាក្យសម្តីចំៗ ទៅកាន់មនុស្សភេទផ្ទុយគ្នា បន្ទាប់ពី​ បានលែងលះអតីតស្វាមី ហើយទំនាក់ទំនងដ៏ប្រសើរជាមួយនឹង តារាប្រុសវ័យក្មេងរូបនេះ ក៏បានជួយឱ្យនាង មានការលើកទឹកចិត្ត និងរីករាយ នៅក្នុងដំណើរការការងារ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo 
Song Hye Kyo 
Song Hye Kyo 
Song Hye Kyo 
Song Hye Kyo 
Song Hye Kyo និង Jang Ki Yong
Song Hye Kyo និង Jang Ki Yong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]