រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកណាក៏ដឹងថា តារាកំប្លែង អៀង ចេនឡា ជាតារាប្រុសពហុជំនាញមួយរូប ដែលលោកពេលនេះ ហាក់ស្រកសាច់ស្រាកឈាម ស្គមស្គាំងជាងមុន ព្រោះតែទឹកចូលសួត ក្នុងនោះ លោកក៏បានបញ្ជាក់ហើយថា លោកបានបូមទឹកចេញពីសួត កាលពីកន្លងមកនេះ។
ក្នុងនោះដែរ ក៏មានមហាជនជាច្រើន មើលចំណាំរូបលោក សឹងមិនស្គាល់ ព្រោះតែលោកស្រកសាច់ស្រកឈាមខ្លាំងពេក ទន្ទឹមនឹងនោះ ក៏មានអ្នកគាំទ្រ ជូនពររូបលោក ឱ្យបានឆាប់ជាពីជំងឺ។ យ៉ាងណាមិញ តារាកំប្លែងរូបនេះ ហាក់ដូចជាតូចចិត្ត ព្រោះតែលោកក៏ជាតារា ដែលលេចធ្លោមួយរូប ក្នុងចំណោមមហាជនផងដែរ ប៉ុន្តែ ពុំឃើញសូវមានអ្នកណាចិត្តទុកដាក់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាកំប្លែងរូបនេះ បានពោលតូចចិត្តតូចថ្លើម នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ហេតុតែលោកពុំមែនជាតារាល្បីហ្នឹងគេ ទើបឈឺពុំមានសមាគមណាអើពើ ហើយលោកបន្ថែមថា លោកមិនចង់បានជំនួយអីនោះទេ ចង់បានត្រឹមការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ប្រឡូកជាង២០ឆ្នាំ ហ្នឹងគេដែរ។
តាមសំណេរ លោក អៀង ចេនឡា បានសរសេរឱ្យដឹងថា៖
ក្នុងនោះដែរ គេសង្កេតឃើញ អ្នកគាំទ្រគោរពស្រលាញ់ បានចូលទៅខមិនលើកទឹកចិត្ត និង ជូនពរូបលោក ឱ្យបានឆាប់ជាសះស្បើយពីជំងឺផងដែរ ក្នុងចំណោមនោះ ក៏មានតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]