ថៃ៖ ជាការពិតណាស់ ជីវិតប្ដីប្រពន្ធរបស់តារាសម្ដែងប្រុស Push Puttichai និងតារាសម្ដែងស្រី Jooy Warattaya ទោះបីជាស្រលាញ់គ្នា និងរៀបការមកជាយូរហើយក៏ពិតមែន ប៉ុន្តែពួកគេនៅតែមានសម្ព័ន្ធភាពល្អជាមួយគ្នា និងស្រលាញ់គ្នាកាន់តែខ្លាំង មិនរង្គោះរង្គើដូចគូផ្សេងៗឡើយ។
យ៉ាងណាមិញ ជាគូស្វាមីភរិយា ដែលបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយ Push និង ភរិយា Jooy បានធ្វើឲ្យអ្នកគាំទ្រ កំពុងរង់ចាំពីដំណឹងល្អដែលជាទាយាទនៅក្នុងគ្រួសាររបស់អ្នកទាំងពីរ ព្រោះមកទល់នឹងពេលនេះ ប្ដីប្រពន្ធអ្នកទាំងពីរមិនទាន់ទទួលបានកូនប្រុសស្រី ជាចំណងដៃនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀត ពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពគ្រួសាររបស់តារាទាំងពីរនេះ គឺតែងតែបានធ្វើឲ្យហ្វេនៗគ្រប់គ្នា មានការពេញចិត្ត និងលួចច្រណែនជាមួយនឹងពួកគេជាញឹកញាប់ផងដែរ ព្រោះថាសកម្មភាពទាំងនោះ មិនត្រឹមតែបង្ហាញពីជីវិតគ្រួសារដ៏មានសុភមង្គលប៉ុណ្ណោះទេ តែថែមទាំងមានលាយលំជាមួយនឹងសកម្មភាពស្វីតៗជាច្រើន ដែលអ្នកណាៗឃើញហើយក៏ប្រាថ្នាចង់បានបែបនេះដូចគ្នា ។
អ្វីដែលពិសេស និងកាន់តែចាប់អារម្មណ៍ គឺប្ដីប្រពន្ធមួយគូនេះ ពួកគេតែងតែផ្ដិតយករូបភាពរួមគ្នាជាច្រើនសន្លឹក ហើយបង្ហោះលើបណ្ដាញសង្គម ដែលក្នុងនោះ ពួកគេបានបង្ហាញកាយវិការ អោបថើបកៀកកើយគ្នាយ៉ាងស្វីត ពោរពេញដោយស្នាមញញឹម និងក្ដីស្រលាញ់ដូចជាគូសង្សារថ្មីថ្មោងអញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]