ភ្នំពេញ៖ ចាប់តាំងពីតារាចម្រៀងប្រុសស្អាត ស្រស់សង្ហា ចេន បានមានទំនាក់ទំនងជាមួយគូស្នេហ៍មកទល់ពេលនេះ បានរយៈពេលជាច្រើនខែមកហើយ​ ដែលបានធ្វើឲ្យហ្វេនៗ មានការច្រណែន អំពីសកម្មភាពស្វីតៗ របស់អ្នកទាំងពីរ ដែលបានបង្ហោះលើបណ្តាញសង្គមជារឿយៗ។

តួយ៉ាងស្នេហាបែបថ្មីថ្មោងមួយនេះ តែងតែធ្វើឲ្យអ្នកគាំទ្រ រលាយបេះដូង ខ្ទេចតែម្តង ជាមួយទៅនឹងភាពផ្អែមល្ហែមរបស់ពួកគេ អមទៅនឹងសកម្មភាពគូស្នេហ៍ បង្ហាញកាយវិការ កៀកកើយយ៉ាងស្និទ្ធស្នាល គួបផ្សំចំណងជើង ចាក់ដោតទៀតផងនោះ បានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសប្រិយមិត្តនារីៗ មានកូនចិត្តលួចច្រណែនមិនស្ទើរ ពីចំណងស្នេហ៍អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះបញ្ជាក់ឲ្យឃើញថា ស្នេហារបស់តារាចម្រៀង Original Song រូបនេះ ពិតជាមានក្តីសុខខ្លាំង ជាមួយទំនាក់ទំនងស្នេហាបែបយុវវ័យរបស់លោក ដែលបានធ្វើឲ្យហ្វេនៗមួយចំនួន លើកឡើងថា គ្រប់បទចម្រៀង សុទ្ធតែចាក់ដោតចិត្តយុវវ័យ នៃស្នេហាប្រេះសាំ ខូចចិត្ត តែបើងាកមកមើល ជីវិតគូរបស់តារាប្រុសខ្ពស់ស្រឡះនេះវិញ ភាពផ្អែមល្អែមចាក់ទឹកមិនលិចទេ ឡើងពិភពលោក ឡើងពណ៌ស៊ីជម្ពូតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ចេន
ចេន និងគូស្នេហ៍
រូបភាពថ្មី ចេន និងគូស្នេហ៍
រូបភាពថ្មី ចេន និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]