ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ាកស្បែកជើងនារីលំដាប់អន្តរជាតិ «ណាតា» ដែលកំពុងតែមានឈ្មោះបោះសម្លេងគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗនារីសម័យថ្មីនេះ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀត ដែលជាសាខាទី៦ នៅក្នុងផ្សារទំនើប ខេ ម៉ល (K Mall) ស្ថិតនៅតាមបណ្តោយផ្លូវ វេង ស្រេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការបើកសម្ពោធសាខាថ្មី ណាតាក៏បានផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតទៅដល់ ២០ភាគរយ ទៅលើស្បែកជើង និងកាបូបទាំងអស់ រួមជាមួយនឹងការថែមជូននូវម៉ាស់ណាតាដ៏ស្រស់ស្អាតសម្រាប់អតិថិជន ១០០នាក់ដំបូង ដែលបានជាវទំនិញពីហាងណាតាថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ណាតាគឺជាម៉ាកស្បែកជើងនារីដ៏ស្រស់ស្អាត ដែលមានតម្លៃសមរម្យ រួមជាមួយនឹងគុណភាពខ្ពស់ដែលអ្នកមិនធ្លាប់ជួបពីមុនមក ហើយបច្ចុប្បន្នហាងណាតា មាន៥សាខាផ្សេងទៀតដែលមានទីតាំងដូចជា៖
១. នៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប អ៊ីអនមួយ
២. នៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប អ៊ីអន សែនសុខ
៣. លើផ្លូវស៊ីវត្ថា ក្រុងសៀមរាប
៤. ផ្ទះលេខ G30,លើផ្លូវលេខ៣,កែងផ្លូវលេខ១២១,ក្រុងបាត់ដំបង
៥. ផ្ទះលេខ 231E1 ផ្លូវ ១៥៥ កែងផ្លូវ ៤៨២ សង្កាត់ផ្សារដើមថ្កូវ ភ្នំពេញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]