ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែងផ្ដល់ឥណទានរថយន្តក្នុងក្ដីស្រមៃរបស់អ្នក។ លោកអ្នកនឹងទទួលបានរថយន្តក្នុងពេល ដ៏ឆាប់រហ័ស ជាមួយអត្រាការប្រាក់ប្រកួតប្រជែង លក្ខខណ្ឌសំណងល្អនិងការអនុម័តកម្ចីត្រឹមតែ ថ្ងៃ បន្ទាប់ពីដាក់ឯកសារគ្រប់គ្រាន់។

ឆ្នាំ២០២២ ​ក៏ជិតឈាងចូលមកដល់ តើលោកអ្នកចង់ផ្លាស់ប្ដូរស៊េរីរថយន្ត​ឬក៏មានចំណាប់អារម្មណ៍ចង់ ទិញរថយន្ត ទំនើបថ្មីមួយមែនទេ?​​ ឬមានគម្រោងសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ធនាគារភីភីស៊ីប៊ែជាជម្រើសដ៏ស័ក្ដិសម សម្រាប់ផ្ដល់សេវាហិរញ្ញវត្ថុដែលលោកអ្នកត្រូវការ។​ការសងប្រាក់ដើមត្រឡប់មួយផ្នែក ឬសងផ្តាច់មុនកាលកំណត់មានភាពងាយស្រួល​និងមិនបាច់ជូនដំណឹងមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្ចីរហ័សជាមួយធនាគារភីភីស៊ីប៊ែង

អត្រាការប្រាក់ធនាគារភីភីស៊ីប៊ែងមានភាពប្រកួតប្រជែងចាប់ផ្ដើមពី 0,7%ក្នុង១ខែសម្រាប់កម្ចីរថយន្តថ្មី និងរថយន្តមួយទឹក0,83%​ក្នុង១ខែ ​​អត្រាការប្រាក់កាន់តែពិសេសក្នុងការជាវរថយន្តពីដៃគូរសហការ របស់ធនាគារផ្ទាល់ ដែលមានដូចជា​ Hyundai, Mazda, Ford, និង​ Nissan លក្ខខណ្ឌនេះផ្ដល់ជូនទាំងឥណទានរថយន្តសម្រាប់បុគ្គលនិងអាជីវកម្ម។​


ម្ចាស់អាជីវកម្មដែលមានតម្រូវការអាចខ្ចីបានរហូតដល់១០រថយន្ត និង​ឥណទានរថយន្តសម្រាប់បុគ្គលអាច ខ្ចីទិញរថយន្ត២ក្នុងពេលតែមួយ។​ដោយមិនចាំបាច់មានដីធ្លីឬអចលនទ្រព្យតំកល់ជាទ្រព្យបញ្ចាំអាច ប្រើប្រាស់រថយន្តជាទ្រព្យបញ្ចាំតែម្ដង។​

សម្រាប់ម្ចាស់ក្រុមហ៊ុនតម្រូវឲ្យភ្ជាប់មកជាមួយនូវលក្ខន្តិកៈក្រុមហ៊ុន លិខិតអនុញ្ញាតអាជីវកម្ម និងប៉ាតង់ សេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ការស្នើរសុំកម្ចីមានភាពងាយស្រួលដោយគ្រាន់តែភ្ជាប់ មកជាមួយ នូវ លិខិតប្រកាសប្រាក់ចំណូល អត្តសញ្ញាណប័ណ្ណខ្មែរ កុងត្រាការងារ​​និងរបាយការណ៍ធនាគារបញ្ចាក់ប្រាក់បៀវត្សរ៍ពី​ធនាគារ តារាងបើកប្រាក់បៀវត្សរ៍។

មិនថាលោកអ្នកកំពង់​ស្វែងរករថយន្តថ្មីមួយឬចង់ឡើងស៊េរី​ឬត្រូវការពង្រីកអាជីវកម្មដោយប្រើប្រាស់រថយន្តច្រើនជាងមុន​ឬក៏ចង់ទិញរថយន្តទី១របស់អ្នក ឥណទានរថយន្តធនាគារភីភីស៊ីប៊ែងត្រៀមរួចជាស្រេចសម្រាប់ផ្ដល់ជំនួយហិរញ្ញវត្ថុដល់លោកអ្នក។​
ការដាក់ស្នើសុំឥណទានមានភាពងាយស្រួលដែលជាចក្ខុវិស័យរបស់ធនាគារក្នុងការផ្ដល់សេវាកម្មធនាគារដ៏មានភាពទូលំទូលាយនិងមិនចាំបាច់រវល់ច្រើនដល់អតិថិជន។​ លោកអ្នកអាចដាក់ស្នើសុំកម្ចីតាមរយៈ  ‘ទម្រង់ស្នើសុំកម្ចីតាមគេហទំព័រ’ បន្ទាប់ពីបំពេញរួចនឹងមានក្រុមការងាររបស់ធនាគារធ្វើការទំនាក់ទំនងទៅដើម្បីប្រឹក្សាបន្ថែម។​

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.ppcbank.com.kh/km/personal-banking/loan/car-loan/  ឬ ទំនាក់ទំនងមកកាន់លេខ 0963 909 909 ជាមួយសេវាបំរើអតិថិជន ២៤ម៉ោង របស់ធនាគារ PPCBank៕

ធនាគារភីភីស៊ីប៊ែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]